ព័ត៌មានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
កិច្ចប្រជុំបច្ចេកទេសបឋមស្តីពីការប្រមូលធាតុចូលដើម្បីរៀបចំគម្រោងថវិកាឆ្នាំ២០២៦
***
នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ដោយមានការចាត់តាំងដោយឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ កសហវ., លោក អ៊ុក សុផា អគ្គលេខាធិការរងទទួលបន្ទុក និងលោក សាយ អ៊ាន ប្រធាននាយកដ្ឋានផែនការថវិកា អមដោយលោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ បានចូលរួមកិច្ចប្រជុំបច្ចេកទេសបឋមស្តីពីការប្រមូលធាតុចូលដើម្បីរៀបចំគម្រោងថវិកាឆ្នាំ២០២៦ ជាមួយក្រុមការងារថវិកានៃអគ្គនាយកដ្ឋានថវិកា(នាយកដ្ឋានថវិកានីយកម្ម) ដែលដឹកនាំដោយលោកអគ្គនាយករង អៀង អូនទូច។
កិច្ចប្រជុំនេះពិភាក្សាលើរបៀបវារៈចំនួន៣ គឺ (១) រចនាសម្ព័ន្ធកម្មវិធីរបស់ កសហវ. សម្រាប់ការគ្រោងថវិកាឆ្នាំ២០២៦ (២) ការគ្រោងថវិកាឆ្នាំ២០២៦-២០២៨ និង (៣) ផ្សេងៗ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fbpdgsmef%2Fposts%2Fpfbid02cv4eiYeYoDy2Ku2b3dsz31ZwThkw1U3rtp1SotBaH56APwqncQYPGzAK5FcvRKhTl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
កិច្ចប្រជុំពិនិត្យលើ «សេចក្តីព្រាងសេចក្តីណែនាំស្តីពីវិធានការពង្រឹងការរៀបចំថវិកាសមិទ្ធកម្ម នៃ កសហវ.»
***
នាថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ. និងជាប្រធានក្រុមការងារថវិកាបច្ចេកទេស បានដឹកនាំកិច្ចប្រជុំពិនិត្យលើ «សេចក្តីព្រាងសេចក្តីណែនាំស្តីពីវិធានការពង្រឹងការរៀបចំថវិកាសមិទ្ធកម្មនៃ កសហវ.» ដោយមានការអញ្ជើញចូលរួមពីសមាជិកក្រុមការងារថវិកាកម្រិតបច្ចេកទេសសរុបប្រមាណ ៤០រូប។
កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យ ពិភាក្សា និងបន្ថែមធាតុចូលដើម្បីបន្តកែសម្រួល និងសម្រួចខ្លឹមសារ នៃសេចក្តីព្រាងសេចក្តីណែនាំខាងលើ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fbpdgsmef%2Fposts%2Fpfbid02Jg9PVJXjga1McshZoN5AQv182sWZnZUuZE2qrKoiaycicRhtnvLDrK3bwbVNAT66l&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃពុធ ១៣រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែមីនា គ.ស.២០២៥ វេលាម៉ោង ៩:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមការងារពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាបន្ត លេីការបំពេញតារាងលទ្ធផល នៃការកែសម្រួលរចនាសម្ព័ន្ធរបស់អង្គភាព នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងអង្គភាពថ្នាក់កណ្តាលនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមការងារពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានក្រសួង។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgsmef%2Fposts%2Fpfbid0LgthBBEyYG9uumsTXCJFShfjpMNgT6RKGx6E5U7TrchUyhz3HXh2F6AjmPcLrJgMl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នារៀលថ្ងៃចន្ទ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥, វេលាម៉ោង ២:០០ នាទីរសៀល, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្តមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ., អមដោយឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានទទួលជួបក្រុមជំនាញការវាយតម្លៃសហភាពអឺរ៉ុបពិភាក្សាលើការវាយតម្លៃកិច្ចសហប្រតិបត្តិការរបស់សហភាពអឺរ៉ុបគាំទ្រការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈទាំងដំណាក់កាលទី៣+២ និងដំណាក់កាលទី៤។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid02RpNxU2EtzEQgB6Y1btgqa9EafeBykFygRP2PqhDyGxzR1c9UCfzYRmo6fRGokKi4l&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាថ្ងៃពុធ ៦រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមីនា គ.ស. ២០២៥ វេលាម៉ោង ០៩:០០នាទីព្រឹក អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ., តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ., បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី ការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង ស្ថាប័ន ជូន ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាតំណាងមកពីគ្រប់ក្រសួង ស្ថាប័នអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សរុបប្រមាណ ១២០រូប។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំ ដើម្បីត្រៀមធ្វើការវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំក្រសួងចំនួន ៤ បន្ថែមក្នុងឆ្នាំ២០២៥ ហើយលទ្ធផល នៃការវាយតម្លៃនេះ នឹងក្លាយជាមូលដ្ឋានដ៏សំខាន់សម្រាប់តម្រង់ទិស ក្រសួងទាំង ៤ រៀបចំផែនការសកម្មភាពកែទម្រង់អាទិភាព ឈានទៅអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម ប្រកបដោយតម្លាភាព, ប្រសិទ្ធភាព, ស័ក្តិសិទ្ធភាព។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid034ohiHEFft4cYdVN9htecNofb6sLZq742uJ2Ba5V3s23nhvEkjCTwJPnWP1TEuLyAl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាថ្ងៃសុក្រ ៨ រោច ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមីនា គ.ស.២០២៥, នៅខេត្តសៀមរាប, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានរៀបចំវិបស្សនាប្រចាំឆ្នាំ២០២៤ ក្រោមការដឹកនាំរបស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. ដោយមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការរង ឯកឧត្តមនាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ និងមន្រ្តីគ្រប់ផ្នែកនៃ អ.គ.ហ.។ គោលបំណងនៃការរៀបចំវិបស្សនានេះ គឺដើម្បីបូកសរុបនិងវាយតម្លៃលទ្ធផលសម្រេចបានក្នុងឆ្នាំ២០២៤, លទ្ធផលគន្លឹះក្នុងឆ្នាំ, និងរៀបចំផែនការប្រតិបត្តិឆ្នាំ២០២៥ របស់ អ.គ.ហ. ដើម្បីគាំទ្រកម្មវិធីកែទម្រង់ដំណាក់កាលទី៤។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid02MkvT952oRZXWseh2Ed7b4mxoPuxcPLb8QPUmzuDCks8JwUvyxz2ZVuULVuvYrZZ8l&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
«វប្បធម៌សមិទ្ធកម្ម» ក្នុងរយៈពេល ២៥ ឆ្នាំទៅមុខ នឹងក្លាយជាឧបករណ៍ដ៏ចាំបាច់ ក្នុងការសម្រេចបាននូវ «ចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០»។ ដូច្នេះ, កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ គឺជាតម្រូវការដ៏ចាំបាច់, ម្ខាង, សម្រាប់បរិការណ៍សកលខាងក្រៅ ដែលប្រែប្រួលជាប្រចាំ; និង ម្ខាងទៀត, សម្រាប់ការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងភាពធន់ ដើម្បីឈានទៅសម្រេចបាននូវមហិច្ឆតាផ្ទាល់របស់កម្ពុជា។
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥ កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានរៀបចំកម្មវិធីបើក នៃកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ២០២៤ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៤ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី, រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ កម្មវិធីនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការពីគ្រប់ក្រសួង-ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍ, តំណាងអភិបាល នៃគណៈអភិបាលរាជធានី-ខេត្ត, ដៃគូអភិវឌ្ឍ, និងតំណាងអង្គការមិនមែនរដ្ឋាភិបាល សរុបប្រមាណ ៥០០ នាក់។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid0XXVkTo4cc54i2cmqFujBDvGpoYqfYjYvvzGNaUjB3zm8pmH14MZkZF8qi4Wirz9Gl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាថ្ងៃចន្ទ ១២កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមីនា គ.ស. ២០២៥ វេលាម៉ោង ០២:០០ នាទីព្រឹក នៅ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ., តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ., បានដឹកនាំកិច្ចប្រជុំ ដើម្បីពិនិត្យ និងពិភាក្សាលើការឆ្លើយតបរបស់អង្គភាព/ស្ថាប័នពាក់ព័ន្ធ លើមតិយោបល់របស់ដៃគូអភិវឌ្ឍ លើរបាយការណ៍តាមដាន និង វាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។ ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាតំណាងពីក្រសួងអប់រំ យុវជន និងកីឡា និងអង្គភាពក្រោមឱវាទ កសហវ. ពាក់ព័ន្ធ រួមមាន អគ្គនាយកដ្ឋានពន្ធដារ អគ្គនាយកដ្ឋានរតនាគារជាតិ អគ្គនាយកដ្ឋានថវិកា អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ អគ្គនាយកដ្ឋានគោលនយោបាយ វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មានគ្រប់គ្រងហិរញ្ញវត្ថុ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid0ySSr49N8fZPsbS4nhrcigGXCMeE8xGFXxQ5TP7ohyAbuZRhYpuCE6gzopCR5aJ7ml&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
កិច្ចប្រជុំផ្ទៃក្នុងនាយកដ្ឋានផែនការថវិកា នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុប្រចាំខែមីនា ឆ្នាំ២០២៥
***
នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ លោក សាយ អ៊ាន ប្រធាននាយកដ្ឋានផែនការថវិកា នៃអគ្គលេខាធិការដ្ឋាន បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងនាយកដ្ឋាន ប្រចាំខែមីនា ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីអនុប្រធាននាយកដ្ឋាន, លោកប្រធានការិយាល័យ, លោក លោកស្រីអនុប្រធានការិយាល័យ និងសហការី។
កិច្ចប្រជុំនេះរៀបចំឡើងដើម្បីពិនិត្យពិភាក្សាលើការងារដែលសេសសល់ និងដាក់ផែនការត្រូវអនុវត្តបន្តសម្រាប់ខែមីនា-មេសា។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fbpdgsmef%2Fposts%2Fpfbid0KBxAKv3FvnFxcTKa5MyDRg7ax2t2LmgPJqdaNzrcVWQNB4yYReRRNsgz4tE9Ft4xl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
ដើម្បីធានាថាគ្រប់អង្គភាពអនុវត្តថវិកា មានគណនេយ្យភាពទៅលើសមិទ្ធកម្មពេញលេញ គ្រប់អង្គភាពថវិកា ចាំបាច់ត្រូវមានសិទ្ធិអំណាចគ្រប់គ្រាន់តាមច្បាប់ ក្នុងការបញ្ជាកិច្ចប្រតិបត្តិការចំណូល និងចំណាយថវិកា ក្នុងរង្វង់ឥណទានថវិការបស់ខ្លួន។
នាថ្ងៃព្រហស្បតិ៍ ៨កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមីនា គ.ស. ២០២៥ វេលាម៉ោង ០៩:០0នាទីព្រឹក ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និង ឯកឧត្ដម ចាន់ សុធី រដ្ឋលេខាធិការ នៃ កសហវ., អមដោយ ឯកឧត្ដម ហាវ រតនៈ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានថវិកា, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃ អ.គ.ហ. និងជាអគ្គលេខាធិការរង នៃ អ.គ.ហ., ឯកឧត្ដម អ៊ុង លុយណា អគ្គលេខាធិការរង នៃ អ.គ.ហ., មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការធ្វើប្រតិភូកម្មសិទ្ធអំណាចពេញលេញ ជូនអង្គភាពថវិកាក្រោមឱវាទក្រសួង-ស្ថាប័ន។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្ដមថ្នាក់ដឹកនាំ នៃក្រសួង-ស្ថាប័នចំនួន ៩ រួមមាន ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងសាធារណការ និងដឹកជញ្ជូន, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍, ក្រសួងមុខងារសាធារណៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងផែនការ, ក្រសួងព្រះបរមរាជវាំង, អង្គភាពប្រឆាំងអំពើពុករលួយ, និង អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid0C8XKdMBHJt4VLM5GCGeLNfR8TXiXLhXZwTaeEZSQ15eRfPZSUPVV9oc1JbeUwJh7l&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមីនា គ.ស.២០២៥ ម៉ោង ៨:៣០នាទី នៅខេត្តព្រះសីហនុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មការបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ (គ.ប.ទ.) និងក្រុមការងារគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ (ក.គ.ម.) ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំវិបស្សនាផ្ទៃក្នុងនៃ គ.ប.ទ និង ក.គ.ម. ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន គ.ប.ទ. និង ក.គ.ម. ដោយមានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ និង លោកជំទាវ លឹម ឈុននី អនុរដ្ឋលេខាធិការ អនុប្រធាន គ.ប.ទ និងក.គ.ម. ព្រមទាំងលោក លោកស្រី សមាជិក សមាជិកា នៃ គ.ប.ទ និង ក.គ.ម.។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgsmef%2Fposts%2Fpfbid02UjkjdBm8RLWu4pNAMUuiJUc5HdYyeefoebMEpLM43c1956TiRmUDL8iZjBzoUdeql&show_text=true&width=500" width="500" height="858" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
On Friday, 2 Kert, Phalkun, Rong, Chasak, B.E. 2568, corresponding to 28 February 2025, at 09:00 am, the General Secretariat of the Steering Committee for Public Financial Management Reform (SFCPR), led by His Excellency Yet Vinel, Undersecretary of State of the Ministry of Economy and Finance (MEF) and Deputy Secretary-General of the SFCPR, a high-ranking representative of His Excellency Ros Silva, Secretary of State of the MEF and Secretary-General of the SFCPR, accompanied by His Excellency Um Yuthy, Director of Administration, Finance, and Monitoring and Evaluation, senior experts and experts of the SFCPR, organized a meeting to verify the state budget revenue and expenditure data for 2024 for the annual monitoring and evaluation report 2024 of the implementation of the Public Financial Management Reform Program, Phase 4. The meeting was attended by representatives from the General Department of Taxation, the General Department of Customs and Excise of Cambodia, the General Department of Policy, and the General Department of International Cooperation and Debt Management.
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid0MS8WdVgcYWFYYGMtrEzbHY5p2qY5yWpBCJJAyS929EkCf23EDVahEsScpKA8BDSNl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាថ្ងៃព្រហស្បតិ៍ ១កើត ខែផល្គុន ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ គ.ស. ២០២៥ វេលាម៉ោង ០២:៣0នាទីរសៀល អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ របស់ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ.បានរៀបចំកិច្ចប្រជុំ ពិនិត្យ និងពិភាក្សាលើលទ្ធផលសិក្សាបឋម ស្ដីពីការពង្រឹង និងពង្រីកលំហហិរញ្ញវត្ថុសាធារណៈ ពីទិដ្ឋភាពចំណូលមិនមែនសារពើពន្ធ។ កិច្ចប្រជុំនេះ មានការចូលរួមពីអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋ និងចំណូលមិនមែនសារពើពន្ធ អគ្គនាយកដ្ឋានគោលនយោបាយ ព្រមទាំង មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ២៥ រាជធានី-ខេត្ត។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid02pQg1Dh7kwAXKtaywaHbAMFeuy1TpwJ9Betqj6iCMF9Gzj2bh7uB4M7eJFCSqeLYZl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
របាយការណ៍តាមដាន និង វាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ត្រូវបានរៀបចំក្នុងគោលបំណងពិនិត្យលទ្ធភាពពង្រឹងលំហហិរញ្ញវត្ថុសាធារណៈ ពង្រឹងប្រសិទ្ធភាពចំណាយ ជំរុញការអនុវត្តវិធានការចាំបាច់សម្រាប់អនុវត្តនូវប្រព័ន្ធថវិកាព័ត៌មានសមិទ្ធកម្ម និងដោះស្រាយបញ្ហាប្រឈមមួយចំនួនដែលមានកម្មវិបាកផ្ទាល់ដល់ការផ្តល់សេវាសាធារណៈនៅថ្នាក់មូលដ្ឋាន។
នាថ្ងៃពុធ ៧រោច ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ គ.ស. ២០២៥ វេលាម៉ោង ៩:០0នាទីព្រឹក ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានដឹកនាំកិច្ចប្រជុំ គ.ហ.ស. ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្ដម លោកជំទាវ ជាសមាជិក គ.ហ.ស. និងជាប្រធានក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង-ស្ថាប័ន ថ្នាក់ដឹកនាំ កសហវ. និងគ្រប់អង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី-ខេត្ត។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid0U3Erwgw76zudLG4tzQnVAEDEXUejiCEBGE5gJHoPZZKZNcPV8UX4jBwMpW9cYEAxl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
ទស្សនកិច្ចសិក្សាដកបទពិសោធន៍អំពី «ការពង្រឹងគុណភាពនៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិការបស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ» នៅទីក្រុងចាកាតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី
***
នាថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំគណប្រតិភូនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ មកធ្វើទស្សនកិច្ចសិក្សាដកពិសោធន៍ពីក្រសួងហិរញ្ញវត្ថុ សាធារណរដ្ឋឥណ្ឌូនេស៊ី លើការពង្រឹងគុណភាពនៃការរៀបចំថវិកាសមិទ្ធកម្ម ដែលសម្របសម្រួលដោយអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានថវិកានៃក្រសួងហិរញ្ញវត្ថុ ឥណ្ឌូនេស៊ី។ ថ្នាក់ដឹកនាំដែលចូលរួមក្នុងទស្សនកិច្ចសិក្សានេះ រួមមាន ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. និងឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន កសហវ. អមដោយឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីអង្គភាពទាំង៣។
ទស្សនកិច្ចសិក្សាដកបទពិសោធន៍នេះមានគោលបំណង៖
១. ដលបទពិសោធន៍ពីក្រសួងហិរញ្ញវត្ថុនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លើការវាយតម្លៃ និងការពង្រឹងគុណភាពនៃការរៀបចំថវិការបស់ក្រសួងហិរញ្ញវត្ថុនៃប្រទេសនេះ រួមទាំងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
២. យកបទពិសោធន៍ខាងលើ មករៀបចំវិធីសាស្ត្រសម្រាប់វាយតម្លៃលើការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកា របស់អង្គភាពថវិកានៃ កសហវ.
៣. ជំរុញការងារវាយតម្លៃ និងរៀបចំអនុសាសន៍និងវិធានការនានា សម្រាប់ពង្រឹងគុណភាពនៃការរៀបចំថវិកាផ្ទៃក្នុង កសហវ. ស្របតាមបែបបទនៃថវិកាសមិទ្ធកម្មដែលជាស្នូលកំណត់ក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤, ព្រមទាំងផ្តល់បទពិសោធន៍ជាធាតុចូលដល់កម្មវិធីកែទម្រង់វិញ
៤. ប្រមូលធាតុចូលសម្រាប់ អ.គ.ហ. រៀបចំបញ្ចប់ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្មក្នុងបរិការណ៍កម្ពុជា»។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fbpdgsmef%2Fposts%2Fpfbid02WCPkjVKZk7jDweq5Y8yKqzCpziFBG69gGDJsx9xyj2RoiMiTx1mAh2bMtZYQEQYxl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
បត្តិសកលក្នុងបរិការណ៍បច្ចុប្បន្ន បានផ្តល់ឱកាសដ៏មានតម្លៃសម្រាប់កម្ពុជា ក្នុងការជំរុញល្បឿនការងារកែទម្រង់ឱ្យកាន់តែស៊ីជម្រៅ សំដៅឈានឆ្ពោះទៅសម្រេចឱ្យបាននូវបង្គោលចរជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។
នាថ្ងៃអង្គារ ៧កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកុម្ភៈ គ.ស. ២០២៥ វេលាម៉ោង ៩:០0នាទីព្រឹក គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) ដឹកនាំដោយ ឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាប្រធាន គ.ហ.ស. បានដឹកនាំកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងពិភាក្សាលើរបាយការណ៍តាមដាន និងវាយតម្លៃប្រចាំឆ្នាំ២០២៤ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។ កិច្ចប្រជុំនេះ មានការចូលរួមពី ឯកឧត្ដម លោកជំទាវ ជាថ្នាក់ដឹកនាំ កសហវ. និងគ្រប់អង្គភាពក្រោមឱវាទ កសហវ. រួមទាំងមន្ទីរ សហវ. រាជធានី-ខេត្ត។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid02H569Ch4e5cc2jgab6mLmpAB1sAycFkGwbfHjuAL2vteP2cVsrYjcmcCLmdW4qq2zl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នារសៀលថ្ងៃចន្ទ ៦កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ គ.ស.២០២៥ វេលាម៉ោង ២:៣០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការក្រុមការងារពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើការកែសម្រួល និងសម្រួចមុខងាររងនៃមុខងារស្នូលរបស់ក្រសួងសម្រាប់អង្គភាពដែលនៅសេសសល់ទាំង ១១អង្គភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងអង្គភាពថ្នាក់កណ្តាលនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រុមការងារពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋានក្រសួង។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgsmef%2Fposts%2Fpfbid02SqnD96k5YxxqMGaufCSGmXjGALJKXWLEJ6DvJvgRbT8B9UYghsLxZKyMLR959ijLl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃសុក្រ ៣កើត ខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែមករា គ.ស.២០២៥ វេលាម៉ោង ៩:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើ សេចក្តីព្រាងសេចក្តីណែនាំស្តីពីវិធានការពង្រឹងការរៀបចំថវិកាសមិទ្ធកម្មនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និង សេចក្តីព្រាងសៀវភៅស្តីពីបច្ចេកទេសនៃការគ្រោងថវិកា សម្រាប់អនុវត្តផ្ទៃក្នុងកសហវ. ដោយមានការអញ្ជើញចូលរួមពី លោក លោកស្រី អនុប្រធាន និងក្រុមការងារថវិកាកម្រិតបច្ចេកទេស។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgsmef%2Fposts%2Fpfbid02bb4Xhj8KfdfrEL6XkaZRdAdrGaFpHZinhJJPjfiMKqJUnHmqLTKwYmpBxUpBa9mMl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤, នៅសណ្ឋាគារ Sun & Moon Riverside, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាពិគ្រោះយោបល់ស្តីពីលទ្ធកម្មសាធារណៈប្រកបដោយចីរភាពនៅកម្ពុជា។ សិក្ខាសាលាពិគ្រោះយោបល់នេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំនិងមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងបរិស្ថាន, និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ព្រមទាំងឯកឧត្តម Driesmans Igor ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុបប្រចាំកម្ពុជា, ឧកញ៉ា ងួន ម៉េងតិច អគ្គនាយក នៃសភាពាណិជ្ជកម្មកម្ពុជា និងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ សរុបប្រមាណ ២០០ នាក់។
សិក្ខាសាលាពិគ្រោះយោបល់នេះ រៀបចំឡើងក្នុងគោលបំណងដើម្បីឈ្វេងយល់ពីបទពិសោធន៍ ឧត្តមានុវត្តជាអន្តរជាតិ លើការរៀបចំនិងការអនុវត្តលទ្ធកម្មសាធារណៈប្រកបដោយចីរភាព និងកសាងសមត្ថភាពជូនភាគីពាក់ព័ន្ធដើម្បីជាមូលដ្ឋានក្នុងការរៀបចំផែនទីបង្ហាញផ្លូវ និង ផែនការសកម្មភាពសម្រាប់ការអនុវត្ត ក្នុងក្របខ័ណ្ឌនៃការកែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈ ដោយប្រកាន់ភ្ជាប់នូវអភិក្រម៖ «រួមចិត្ត, រួមគំនិត និង រួមគ្នាធ្វើ ដោយស្មារតីទទួលខុសត្រូវខ្ពស់»។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid02StBcS2dKepXfHqsoJ8Wg4Wft4UkuQU4x3Fqca3QRkjXGQma6bTKJVkQCPMGMMUpjl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
សិក្ខាសាលាស្តីពីការចែករំលែកបទពិសោធន៍នៃការរៀបចំ និងការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
***
នាថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ នៅសណ្ឋាគារសុខាភ្នំពេញ, អគ្គលេខាធិការដ្ឋាន កសហវ. ដោយមាន ការគាំទ្រពីអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ បានរៀបចំសិក្ខាសាលាជាលើកទី៣ ស្តីពីការចែករំលែកបទពិសោធន៍នៃការរៀបចំ និងការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្មរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ក្រោមការដឹកនាំរបស់ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ. ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួង-ស្ថាប័ន ចំនួន ៣៧ និងថ្នាក់ដឹកនាំ និង បុគ្គលិក មន្ត្រីរាជការ តំណាងអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្ដាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ទាំង ២៥ សរុបប្រមាណ ៣៣០រូប។
សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងស្របតាមសកម្មភាពកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤(CAP4) ដើម្បីចែករំលែកបទពិសោធន៍នៃការរៀបចំ និងការអនុវត្តថវិកាសមិទ្ធកម្ម របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងពិគ្រោះយោបល់អំពីការអនុវត្តជាក់ស្ដែងនៅតាមក្រសួង ស្ថាប័ន ពាក់ព័ន្ធប្រធានបទចំនួន២ រួមមាន៖ ១-ថវិកាព័ត៌មានសមិទ្ធកម្ម ដែលផ្តោតលើការរៀបចំអាទិភាពនៃផែនការសកម្មភាព និង ២-បទពិសោធន៍អនុវត្តថវិកាសមិទ្ធកម្ម។ សិក្ខាសាលាបានដំណើរការដោយមាន៖
(១) ការធ្វើបទបង្ហាញពីតំណាងអគ្គលេខាធិការដ្ឋាន កសហវ. លើ ២ប្រធានបទខាងលើ និងកម្មវិធីចំណួរ-ចម្លើយ
(៣) វេទិកាពិភាក្សា និងការចែករំលែកបទពិសោធន៍ជាក់ស្តែង ពីតំណាងក្រសួង-ស្ថាប័នចំនួន៥ ដែលបានអនុវត្តថវិកាសមិទ្ធកម្ម និងអគ្គនាយកដ្ឋានជំនាញ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលជានិម្មាបនករ ចំនួន ៥អង្គភាពផងដែរ។
សិក្ខាសាលាបានបញ្ចប់ទៅដោយរលូន និងមានការចូលរួមយ៉ាងផុសផុលពីតំណាងក្រសួង-ស្ថាប័ន និងអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fbpdgsmef%2Fposts%2Fpfbid0UHKwtbew2PiUfKWTRXYz8uYS91pGACH9xCgAXeoHgDawM6RWM3Z4ndyKvwzSDa3Ml&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃព្រហស្បតិ៍ ៧ រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា គ.ស.២០២៤ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ហ៊ែល ចំរើន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយមន្រ្តីជំនាញជាន់ខ្ពស់ មន្រ្តីជំនាញនៃ អ.គ.ហ បានរៀបចំកិច្ចប្រជុំ ជាមួយនឹងគណៈប្រតិភូរបស់ក្រសួង ស្ថាប័នក្នុងវិស័យយុត្តិធម៌ ដឹកនាំឯកឧត្តមបណ្ឌិត ខាន់ វណ្ណ: រដ្ឋលេខាធិការ និងជាអនុប្រធានប្រចាំការក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យយុត្តិធម៌ និងឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការ និងជាអគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្រ្តីនៃក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃវិស័យយុត្តិធម៌ និងតំណាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីពិភាក្សាត្រៀមរៀបចំសិក្ខាសាលាស្តីពី "កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគាំទ្រដល់វិស័យយុត្តិធម៌និងកម្មវិធីកែទម្រង់ប្រព័ន្ធយុត្តិធម៌"។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid026fRycv3bCPyzvBHAtauKAdJDVggsSBcnqGZSybwvfSXMDkhZHRVHSS4KBfqC3hqjl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃសុក្រ ៨រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែតុលា គ.ស.២០២៤ វេលាម៉ោង ៩:០០នាទី នៅខេត្តសៀមរាប, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជេីញចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យដំណេីរការជាផ្លូវការ “ប្រព័ន្ធគ្រប់គ្រងទិន្នន័យបណ្ណសារ” ដោយមានការអញ្ជេីញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ទាំងថ្នាក់កណ្តាល និងថ្នាក់មូលដ្ឋាន ព្រមទាំងក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រសួង។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgsmef%2Fposts%2Fpfbid0rpdMBsMCuxh1oPrwVGJBFb6onJoueWv9HHtgYdZ1qK2AQ8jjyC88WzTeiGQJi3s5l&show_text=true&width=500" width="500" height="781" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នារសៀលថ្ងៃពុធ ១៤ កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៤, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានរៀបចំកិច្ចប្រជុំស្តីពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តថវិកា ៩ ខែ ឆ្នាំ២០២៤ របស់អង្គភាពក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ” ក្រោមការដឹកនាំរបស់ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ ដោយមានការចូលរួមពីតំណាងអង្គភាពក្រោមឳវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួង ស្ថាប័ន, មន្ទីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្តទាំង ២៥ និងមន្រ្តីគ្រប់ផ្នែក នៃ អ.គ.ហ.។ គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្តថវិការយៈពេល៩ខែ ឆ្នាំ២០២៤ និងតាមដានវឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងជំរុញបន្ថែមដល់សកម្មភាពដែលមិនទាន់អនុវត្តឬអនុវត្តយឺតយ៉ាវ ក្នុងគោលដៅជំរុញដល់ការអនុវត្តប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា សម្រាប់បន្តត្រៀមរៀបចំនូវផែនការថវិកាអនុវត្តនៅឆ្នាំបន្ទាប់។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid0JxTwRMcHxFjmE6Zg8uzssWkuHgGRP6gE1WTbzLTjchRXnuR2KpU936VpdGFT2gbcl&show_text=true&width=500" width="500" height="797" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០ នាទីព្រឹក, ឯកឧត្ដម យ៉េត វីណែល, អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំជាមួយអនុប្រធាន និងក្រុមការងារ នៃ ក្រុមការងារចំពោះកិច្ចសម្រាប់ការសិក្សាវាយតម្លៃប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ ក្នុងវិស័យអប់រំ ផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ក.ស.អ.ហ.) និង ក្រុមការងារចំពោះកិច្ចសម្រាប់ការសិក្សាវាយតម្លៃប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ ក្នុងវិស័យសុខាភិបាល ផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ក.ស.ស.ហ.) ដើម្បីពិនិត្យ និងពិភាក្សាលើទស្សនាទានសិក្សា ស្ដីពីការសិក្សាវាយតម្លៃការផ្ដល់សេវាសាធារណៈ ក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល នៅកម្ពុជាផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅកំណត់គោលដៅ និងកិច្ចការបន្ទាប់សម្រាប់ការសិក្សានេះ។ គួរបញ្ជាក់ផងដែរថា ក្រុមការងារចំពោះកិច្ចទាំង ២ មានថ្នាក់ដឹកនាំ និងសមាជិក ជាតំណាងមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ កសហវ., ក្រសួងសុខាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងមុខាសាធារណៈ, ធនាគារពិភពលោក (WB), សហភាពអឺរ៉ុប (EU), និង ស្ថានទូតអូស្ត្រាលី (DFAT) ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid02uW2rtH5SPYm18zAjjMXR7M6GHJwx8Cpm1c9soPyZzG3Z4QbX2hEZZe9U55hrTUC6l&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
កាលពីព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា គ.ស. ២០២៤, នៅសណ្ឋាគារ អេមព្រីសអង្គររីសត និងស្ប៉ា ខេត្តសៀមរាប, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានចូលរួមអមឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់សហគ្រាសសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីលក្ខន្ដិកៈរបស់សហគ្រាសសាធារណៈ និងការគ្រប់គ្រងអាជីវកម្មទឹកស្អាត។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួលរវាងក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ, អ.គ.ហ. និងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងមានគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែម អំពីសញ្ញាណទូទៅនៃសហគ្រាសសាធារណៈ និង បង្កើនចំណេះដឹងផ្នែកគណនេយ្យ, ការរៀបចំផែនការអាជីវកម្ម, ការរៀបចំថវិកា និងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋាករទឹកដែលទើបក្លាយជាសហគ្រាសសាធារណៈ។ វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ព្រមទាំងរដ្ឋាករទឹកទាំង ១១ ដែលរួមមាន ឯកឧត្ដម លោកជំទាវ ជាអគ្គនាយក អគ្គនាយករង នៃរដ្ឋាករទឹកទាំង ១១, សមាជិកក្រុមប្រឹក្សាភិបាល ដែលជាតំណាងម្ចាស់ភាគហ៊ុន តំណាងរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីត្រួតពិនិត្យរដ្ឋអមរដ្ឋាករទឹកទាំង ១១ សរុបមានអ្នកចូលរួមប្រមាណ ១២០រូប។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid0WYyrjPGSrXZxtCr6MTXQ9yfszXKqEnBbXGaTAa4xybj8x89qcu6WBdEjBgvxnxfvl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាថ្ងៃចន្ទ ៧រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៤, វេលាម៉ោង ២:០០នាទីរសៀល, ឯកឧត្តម យ៉េត វីណែល, អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំអន្តរអគ្គនាយកដ្ឋានក្រោមឱវាទ កសហវ. ដើម្បីពិនិត្យនិងពិភាក្សាលើ “សេចក្តីព្រាងចុងក្រោយសារាចរស្តីពី ការអនុវត្តគោលការណ៍ និងនីតិវិធីបន្ថែមសម្រាប់ការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធក្នុងក្របខ័ណ្ឌនៃការផ្ទេរមុខងារពីរដ្ឋបាលថ្នាក់
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid04rz8V1sadFrCuTSZqe76J4BWY3uRcuqogvL67wfnDyHEvp7v9dgUNJE8PTGod2Jcl&show_text=true&width=500" width="500" height="817" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា គ.ស ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំ ស្តីពី"តម្លាភាពថវិកា ការផ្លាស់ប្តូរទិន្នន័យ និងភាពជាដៃគូរវាងរដ្ឋ និងឯកជន" ជាមួយសហភាពអឺរ៉ុប។ កម្មវិធីកិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិភាក្សាទៅលើគម្រោង "EU4PFM Cambodia Project" ក្នុងការផ្តល់អ្នកជំនាញបច្ចេកទេស ដើម្បីជួយលើកិច្ចការពាក់ព័ន្ធទៅនឹង ការលើកកម្ពស់តម្លាភាពថវិកា, ការផ្លាស់ប្តូរទិន្នន័យ និងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដល់អង្គភាពពាក់ព័ន្ធនៃ កសហវ. និងក្រសួង-ស្ថាប័ន។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid0Mz2tKsgGHvNHwh7ABdf4qa6fPDv3MnscxF5M3wdgtborCovbzigdADnwZD6SEw1nl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នារសៀលថ្ងៃពុធ ៩រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថវិកាកម្រិតបច្ចេកទេស បានដឹកនាំកិច្ចប្រជុំពិនិត្យលេីសេចក្តីព្រាងរបាយការណ៍ត្រួតពិនិត្យថវិកាពាក់កណ្តាលឆ្នាំ២០២៤ ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធាន និងក្រុមការងារថវិកាកម្រិតបច្ចេកទេស។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgsmef%2Fposts%2Fpfbid0yeUNeQMhcWEQmRp3whaanVjfLKqwrMzT3kALNx4ueiS2bUchUytGtCSpdhKBawNxl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នារសៀលថ្ងៃព្រហស្បតិ៍ ១០រោច ខែស្រាពណ៏ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៣:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំកិច្ចព្រមព្រៀងសាជីវកម្ម សម្រាប់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពី តំណាងអគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ និងមន្រ្តីពាក់ព័ន្ធនៃអគ្គលេខាធិការដ្ឋាន។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ ពិភាក្សាលើបញ្ហាប្រឈម សំណូមពរ និងដំណោះស្រាយ ដើម្បីអាចអនុវត្តកិច្ចព្រមព្រៀងសាជីវកម្មនេះបាន។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgsmef%2Fposts%2Fpfbid0iKwQiGCEZG4eVBkLQaYs6coipiimAw2g6Y4GaDiFtkV4dUzs91wGYLofk1u7aHByl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាថ្ងៃសុក្រ ១១រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០ នាទីព្រឹក, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កហសវ.) និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានទទួលជួបតំណាងប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាដើម្បីត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងសិក្សាស្វែងយល់ពីតម្រូវការការគាំទ្របច្ចេកទេសក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណងរវាងរដ្ឋាភិបាលកម្ពុជាសហភាពអឺរ៉ុបគាំទ្រការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid02BsMYzghhpPXTDWmjec7uAtwVvnU1a7144oF8coUkZUqDU3JF3NXZhkTg5hfFiFK2l&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាថ្ងៃសុក្រ ១១ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែសីហា គ.ស. ២០២៤ វេលាម៉ោង ២:០០នាទី, ឯកឧត្ដម យ៉េត វីណែល, អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដម រស់ សីលវ៉ា, រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ ឯកឧត្ដម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ., បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងជាមួយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្ដីព្រាងសារាចរ ស្ដីពីការគ្រប់គ្រងសមិទ្ធកម្មក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ, ប្រកាស ស្ដីពីគោលការណ៍ យន្តការ នីតិវិធី និងការតាមដាននិងវាយតម្លៃ សម្រាប់ការផ្ដល់ការលើកទឹកចិត្ត ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ក្នុងក្របខ័ណ្ឌ កសហវ. ព្រមទាំង ប្រកាស ស្ដីពីគោលការណ៍ យន្តការ នីតិវិធី និងការតាមដាននិងវាយតម្លៃ សម្រាប់ការផ្ដល់ការលើកទឹកចិត្ត ជូនក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួង ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid0rhpEFAeeiKicFUaxxTqMYZ8eueWt9TniC3rvDV3ddDGCh6NAg3UwQNE23ePnSpSbl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នៅថ្ងៃសៅរ៍ ១២ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៤, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈជូនដល់មន្ត្រីរាជការនៃក្រសួងស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដែលជាសិក្ខាកាមនៃសាលាភូមិន្ទរដ្ឋបាល។ វគ្គបណ្តុះបណ្តាលនេះត្រូវបានរៀបចំរយៈពេល ១ ថ្ងៃ ដើម្បីចែករំលែកពីបច្ច័យនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ លើការអភិវឌ្ឍសង្គមសេដ្ឋកិច្ចកម្ពុជាជូនដល់សិក្ខាកាមចំនួន ៦០ រូប ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid02KsiY7fUX5uPT65KrWbAuhXwebk7QAWayqYU6m9qWEqJAUvQnAd5AzhtC35Nu2Hqpl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នារសៀលថ្ងៃអង្គារ ១ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា គ.ស.២០២៤, នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តពោធិ៍សាត់, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃអ.គ.ហ.បានរៀបចំកិច្ចប្រជុំស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តពោធិ៍សាត់ ដោយផ្ដោតសំខាន់លើការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលជាធាតុចូលសម្រាប់រៀបចំរបាយការណ៍ប្រចាំឆ្នាំ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរ សហវ. ខេត្តពោធិ៍សាត់។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid02BmTWKjwsgvRnSKLi53XGZnEGdBtt2wWviTm1vWdAGnpoR3rHrTmVSSseDrgMCtr4l&show_text=true&width=500" width="500" height="797" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នារសៀលថ្ងៃអង្គារ ១ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា គ.ស.២០២៤, នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តពោធិ៍សាត់, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃអ.គ.ហ.បានរៀបចំកិច្ចប្រជុំស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តពោធិ៍សាត់ ដោយផ្ដោតសំខាន់លើការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលជាធាតុចូលសម្រាប់រៀបចំរបាយការណ៍ប្រចាំឆ្នាំ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរ សហវ. ខេត្តពោធិ៍សាត់។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid02BmTWKjwsgvRnSKLi53XGZnEGdBtt2wWviTm1vWdAGnpoR3rHrTmVSSseDrgMCtr4l&show_text=true&width=500" width="500" height="797" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នារសៀលថ្ងៃអង្គារ ១ កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែកញ្ញា គ.ស.២០២៤, នៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តពោធិ៍សាត់, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃអ.គ.ហ.បានរៀបចំកិច្ចប្រជុំស្ដីពីវឌ្ឍនភាព និងបញ្ហាប្រឈមនៃការអនុវត្តការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តពោធិ៍សាត់ ដោយផ្ដោតសំខាន់លើការគ្រប់គ្រងការប្រមូលចំណូលមិនមែនសារពើពន្ធនៅថ្នាក់ក្រោមជាតិ, ការរៀបចំបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ និងការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ ដែលជាធាតុចូលសម្រាប់រៀបចំរបាយការណ៍ប្រចាំឆ្នាំ។ កិច្ចប្រជុំនេះមានការចូលរួមពីលោកប្រធាន អនុប្រធាន និងមន្ត្រីបច្ចេកទេសនៃមន្ទីរ សហវ. ខេត្តពោធិ៍សាត់។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid02BmTWKjwsgvRnSKLi53XGZnEGdBtt2wWviTm1vWdAGnpoR3rHrTmVSSseDrgMCtr4l&show_text=true&width=500" width="500" height="797" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃសុក្រ ៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែកញ្ញា គ.ស.២០២៤ វេលាម៉ោង ៩:០០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអនុប្រធានប្រចាំការនៃក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារដេីម្បីត្រៀមលក្ខណៈរៀបចំការធ្វេីតេស្តគ្រឿងញៀនសម្រាប់ថ្នាក់ដឹកនាំ និងបុគ្គលិកមន្រ្តីរាជការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការចូលរួមពីក្រុមការងារប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ប្រចាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgsmef%2Fposts%2Fpfbid02vrqidET6C9pbrDM5Cg6ftJRtn7W11euua4hzthhNGPS6xSdVP6m5w46HD5Wadbu5l&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
កាលពីព្រឹកថ្ងៃចន្ទ ១៤កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែកញ្ញា គ.ស. ២០២៤, នៅសណ្ឋាគារ អេមព្រីសអង្គររីសត និងស្ប៉ា ខេត្តសៀមរាប, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម រស់ សីលវ៉ា រដ្ឋលេខាធិការ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានចូលរួមអមឯកឧត្តមបណ្ឌិត អៀង ស៊ុនលី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកែទម្រង់សហគ្រាសសាធារណៈ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងកម្មវិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីលក្ខន្ដិកៈរបស់សហគ្រាសសាធារណៈ និងការគ្រប់គ្រងអាជីវកម្មទឹកស្អាត។ វគ្គបណ្ដុះបណ្ដាលនេះ ត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួលរវាងក្រុមការងារកែទម្រង់ការគ្រប់គ្រងសហគ្រាសសាធារណៈ, អ.គ.ហ. និងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងមានគោលបំណងបញ្ជ្រាបការយល់ដឹងបន្ថែម អំពីសញ្ញាណទូទៅនៃសហគ្រាសសាធារណៈ និង បង្កើនចំណេះដឹងផ្នែកគណនេយ្យ, ការរៀបចំផែនការអាជីវកម្ម, ការរៀបចំថវិកា និងរបាយការណ៍ហិរញ្ញវត្ថុ ដើម្បីពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងរដ្ឋាករទឹកដែលទើបក្លាយជាសហគ្រាសសាធារណៈ។ វគ្គបណ្ដុះបណ្ដាលនេះ មានការអញ្ជើញចូលរួមពីឯកឧត្ដមរដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ព្រមទាំងរដ្ឋាករទឹកទាំង ១១ ដែលរួមមាន ឯកឧត្ដម លោកជំទាវ ជាអគ្គនាយក អគ្គនាយករង នៃរដ្ឋាករទឹកទាំង ១១, សមាជិកក្រុមប្រឹក្សាភិបាល ដែលជាតំណាងម្ចាស់ភាគហ៊ុន តំណាងរដ្ឋបាលរាជធានី ខេត្ត និងមន្ត្រីត្រួតពិនិត្យរដ្ឋអមរដ្ឋាករទឹកទាំង ១១ សរុបមានអ្នកចូលរួមប្រមាណ ១២០រូប។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid0WmPXj7m8D3r7cRvk3qKLJVX6hYfg59wg6CTo7WJSY3vzXnzJ1h4YgiytacZREsrdl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាថ្ងៃចន្ទ ៦រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ០៩:០០ នាទីព្រឹក, ឯកឧត្ដម យ៉េត វីណែល, អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំជាមួយអនុប្រធាន និងក្រុមការងារ នៃ ក្រុមការងារចំពោះកិច្ចសម្រាប់ការសិក្សាវាយតម្លៃប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ ក្នុងវិស័យអប់រំ ផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ក.ស.អ.ហ.) និង ក្រុមការងារចំពោះកិច្ចសម្រាប់ការសិក្សាវាយតម្លៃប្រសិទ្ធភាព នៃការផ្ដល់សេវាសាធារណៈ ក្នុងវិស័យសុខាភិបាល ផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (ក.ស.ស.ហ.) ដើម្បីពិនិត្យ និងពិភាក្សាលើទស្សនាទានសិក្សា ស្ដីពីការសិក្សាវាយតម្លៃការផ្ដល់សេវាសាធារណៈ ក្នុងវិស័យអប់រំ និង វិស័យសុខាភិបាល នៅកម្ពុជាផ្សារភ្ជាប់ទៅនឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ សំដៅកំណត់គោលដៅ និងកិច្ចការបន្ទាប់សម្រាប់ការសិក្សានេះ។ គួរបញ្ជាក់ផងដែរថា ក្រុមការងារចំពោះកិច្ចទាំង ២ មានថ្នាក់ដឹកនាំ និងសមាជិក ជាតំណាងមកពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទ កសហវ., ក្រសួងសុខាភិបាល, ក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងមុខាសាធារណៈ, ធនាគារពិភពលោក (WB), សហភាពអឺរ៉ុប (EU), និង ស្ថានទូតអូស្ត្រាលី (DFAT) ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid02uiSXt1a7k4FjmmNdHy3JNhQDqYX92cewXEncVvKxC4UhDuWzk5Li1Hf1bGLLdr3gl&show_text=true&width=500" width="500" height="817" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោង ៩:០០នាទី, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយដៃគូអភិវឌ្ឍន៍ ស្ដីពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ប្រចាំត្រីមាសទី២ ឆ្នាំ២០២៤” តាមរយៈប្រព័ន្ធវីដេអូ និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័ន, តំណាងដៃគូអភិវឌ្ឍន៍, តំណាងអង្គការមិនមែនរដ្ឋាភិបាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid02JQRY9P2Y2mxCahq5ZtGLv8vVKih1NSrR2bffdgVEhUDpK3JN7q77r5JY2V2TMLn8l&show_text=true&width=500" width="500" height="797" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃព្រហស្បតិ៍ ១៣ រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ នៅខេត្តព្រះសីហនុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី ការពង្រឹងការអនុវត្តនីតិវិធីការងារគ្រប់គ្រងបុគ្គលិក មន្រ្តីរាជការ និងការពិនិត្យវាយតម្លៃលទ្ធផលការគ្រប់គ្រងធនធានមនុស្សប្រចាំឆ្នាំ២០២៣ និងទិសដៅបន្ត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តមរដ្ឋលេខាធិការ មាស សុខសេនសាន ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពក្រោមឱវាទ និងក្រោមអាណាព្យាបាលក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើងរយៈពេល ២ថ្ងៃ ក្នុងគោលបំណងបង្កើនសមត្ថភាពនិងការយល់ដឹងរបស់មន្ត្រីរាជការ ព្រមទាំងផ្សព្វផ្សាយពីទិសដៅការងារអនុវត្តបន្ត លើការងារគ្រប់គ្រងបុគ្គលិក មន្រ្តីរាជការរបស់ក្រសួង និងការងារពិនិត្យ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធរបស់ក្រសួងឡើងវិញ ផងដែរ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgsmef%2Fposts%2Fpfbid02L6GwhjdW1SphbFyqS3aLn2kxumpF5CTpbuVTL9TKx8fNRM5r2SkE6HE4vbPc4oJZl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នារសៀលថ្ងៃចន្ទ ៩កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៤:៣០នាទី នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររៀបចំមុខងារនិងភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សា លើសេចក្តីព្រាងឯកសារវិភាគមុខងារមន្ទីរ សហវ. ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធាន និងសមាជិក នៃក្រុមការងាររៀបចំមុខងារនិងភារកិច្ចរបស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី ខេត្ត ។ កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណងពិនិត្យ ពិភាក្សា និងប្រមូលធាតុចូលអោយបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ មុនដាក់ចូលក្នុងសេចក្តីព្រាងប្រកាស នៃតួនាទី ភារកិច្ចថ្មី របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី ខេត្ត ដើម្បីដាក់ឆ្លងជូនថ្នាក់ដឹកនាំពិនិត្យ សម្រេចដ៍ខ្ពង់ខ្ពស់។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgsmef%2Fposts%2Fpfbid0qKNWNFwDpSGvrL5JpWYLj9NFHf8CTptwFVHVh93ccuHobZgeT1qVqJaVLWpAtfQ3l&show_text=true&width=500&preview=comet_preview" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៤ នៅសណ្ឋាគារ អមតៈ ខេត្តសៀមរាប តបតាមការអញ្ជើញរបស់អគ្គលេខាធិការដ្ឋានអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, នាយកដ្ឋានផែនការថវិកា នៃអគ្គលេខាធិការដ្ឋាន កសហវ. ដឹកនាំដោយលោក អ៊ុក សុផា អគ្គលេខាធិការរង ទទួលបន្ទុក អមដោយលោកប្រធានការិយាល័យផែនការថវិកាទី១ និង លោកអនុប្រធានការិយាល័យផែនការថវិកាទី២ បានចូលរួមសិក្ខាសាលាចែករំលែកចំណេះដឹង ស្តីពី ការត្រួតពិនិត្យការអនុវត្តថវិកា និងមគ្គុទ្ទេសក៏គ្រប់គ្រងហិរញ្ញវត្ថុ ជូនដល់ក្រុមការងារថវិកា នៃអង្គភាពក្រោមឱវាទ អ.ស.ហ។ សិក្ខាសាលានេះ ត្រូវបានរៀបចំឡើង ដើម្បីចែករំលេកបទពិសោធន៍ពីការអនុវត្តថវិកា និងមគ្គុទ្ទេសក៍គ្រប់គ្រងហិរញ្ញវត្ថុសម្រាប់ប្រើប្រាស់ផ្ទៃក្នុង កសហវ. ដល់ក្រុមការងារថវិកា នៃអង្គភាពក្រោម ក្នុងគោលបំណងពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុរបស់ អ.ស.ហ. ឱ្យកាន់តែគ្រប់ជ្រុងជ្រោយប្រកបដោយគណនេយ្យភាព។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fbpdgsmef%2Fposts%2Fpfbid02iHguTEyGwpBE2Z56ygWHLPNuZgjXHYctB4kJHQ6QwpgzCvsKzvoWDdz4G69i1gXyl&show_text=true&width=500&preview=comet_preview" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ នាយកដ្ឋានផែនការថវិកា នៃអគ្គលេខាធិការដ្ឋាន កសហវ. មានរៀបចំកិច្ចប្រជុំពិភាក្សា ដែលដឹកនាំដោយ ឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន កសហវ. អមដោយលោក អ៊ុក សុផា អគ្គលេខាធិការរង និងលោក សាយ អ៊ាន ប្រធាននាយកដ្ឋានផែនការថវិកា, ដោយមានការចូលរួមដោយសហការីនៃនាយកដ្ឋានផែនការថវិកា។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាលើការត្រៀមលក្ខណៈក្នុងការរៀបចំសិក្ខាសាលាថវិកាឆ្នាំ២០២៥ ក្នុងក្របខ័ណ្ឌផ្ទៃក្នុង កសហវ. ក្នុងនោះ អង្គប្រជុំបានពិភាក្សាលើ (១) បទពិសោធន៍នៃការគ្រោងថវិកាកន្លងមក របស់អង្គភាពថវិកា នៃ កសហវ., (២) បច្ចេកទេសណែនាំអនុវត្តដល់អង្គភាពថវិកា លើការគ្រោងថវិកាឆ្នាំ២០២៥ ជាពិសេស ការប្រើប្រាស់ទម្រង់គណនាតម្រូវការចំណាយលម្អិត (Costing), (៣) ការត្រៀមឡូជីស្ទីកសម្រាប់ដំណើរការនៃសិក្ខាសាលាត្រៀមលក្ខណៈរៀបចំថវិកាឆ្នាំ២០២៥ ដែលគ្រោងនឹងរៀបចំនៅមុនដំណាច់ត្រីមាសទី១ នេះ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fbpdgsmef%2Fposts%2Fpfbid0268CYk3AtX67iuF3st5rsnD9Mc7FPSzNHGAFn1MN8gHZDp7gV5aBjD298hnFQXkDTl&show_text=true&width=500&preview=comet_preview" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាថ្ងៃព្រហស្បតិ៍ ៥កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១០:០០ នាទីព្រឹក, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្តម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, តំណាងឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កហសវ.) និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំ ជាមួយសហភាពអឺរ៉ុប ពិភាក្សាលើវឌ្ឍនភាពត្រឹមចុងឆ្នាំ២០២៣ និងការកែសម្រួលគោលដៅឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌសូចនាករសមិទ្ធកម្មក្រោមកិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណងរវាងរដ្ឋាភិបាលកម្ពុជា និងសហភាពអឺរ៉ុបគាំទ្រការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណ:ដំណាក់កាលទី៤។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមដោយតំណាងអង្គភាពទទួលបន្ទុកអនុវត្តសូចនាករសមិទ្ធកម្ម រួមមាន អគ្គនាយកដ្ឋានពន្ធដារ, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណ:, អគ្គនាយកដ្ឋានកិច្ចសហប្រតិបត្តិការអន្តរជាតិនិងគ្រប់គ្រងបំណុល, អគ្គនាយកដ្ឋានគោលនយោបាយ, ក្រុមការងារគ្រប់គ្រងគម្រោងវិនិយោគសាធារណៈ និងក្រុមការងារគ្រប់គ្រងគម្រោង FMIS។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid024GX3JD179TrwnT8Y8aiBbJHxrgvJY4guAhGhAJwdnyTqszJhS8KVg68osdSLjQbAl&show_text=true&width=500&preview=comet_preview" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាថ្ងៃចន្ទ ២ កើត និងថ្ងៃអង្គារ ៣កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១-១២ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម គង់ វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានអញ្ជើញចូលរួមក្នុងវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងបានចូលរួមធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ការចាប់យកសេវាសាធារណៈឌីជីថល» ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័នរដ្ឋ ព្រមទាំងវិស័យឯកជនពាក់ព័ន្ធ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fcambodiataxation%2Fposts%2Fpfbid0bdQyNs1gaEhNd1rwd2sYbzdNrVFWYhHLMUB894bKLAW6mCiEbkkmVsuYDy3xQkFPl&show_text=true&width=500&preview=comet_preview" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំផ្ទៃក្នុងនាយកដ្ឋានផែនការថវិកា នៃអគ្គលេខាធិការដ្ឋាន កសហវ. ដឹកនាំដោយលោក អ៊ុក សុផា អគ្គលេខាធិការរង និងលោក សាយ អ៊ាន ប្រធាននាយកដ្ឋានផែនការថវិកា ដោយមានការចូលរួមពីលោក លោកស្រីអនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងសហការីនៃនាយកដ្ឋាន។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិភាក្សាពីការរៀបចំចូលរួមធ្វើបទបង្ហាញស្តីពី ការត្រួតពិនិត្យការអនុវត្តថវិកាសមិទ្ធកម្ម និងមគ្គុទ្ទេសក៍គ្រប់គ្រងហិរញ្ញវត្ថុ ផ្ទៃក្នុង កសហវ. ជូនអគ្គនាយកដ្ឋានពន្ធដារ និងអង្គភាពនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ និងការរៀបចំសិក្ខាសាលា ស្តីពីការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៥ ជាមួយគ្រប់អង្គភាពថវិកា ក្រោមឱវាទ កសហវ. នាពេលខាងមុខនេះ ព្រមទាំងកិច្ចប្រជុំផ្ទៃក្នុងអគ្គលេខាធិការដ្ឋាន សម្រាប់សិក្ខាសាលាខាងលើ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fbpdgsmef%2Fposts%2Fpfbid024GdNgQkt5AdkWg8Msvx2GLCcFBDFAQnaaeUpkhuiotxtyCLEck2Jz3uUicAS48tTl&show_text=true&width=500&preview=comet_preview" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
សិក្ខាសាលាស្តីពីការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារកសាងសមត្ថភាពរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅសណ្ឋាគារឆ្នេរសុខាខេត្តព្រះសីហនុ នៅថ្ងៃទី ១-២ ខែមេសា ឆ្នាំ២០២៤។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fweb.facebook.com%2Fppmunicipalityofeconomyandfinance%2Fposts%2Fpfbid02U1x8NQfKfZ7YWuspfdMeoHr8WWqRUM7HEivzUt7iQ6itqNrE3JXTQmLATFsiHeAXl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ៤កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំមន្រ្តីរាជការនៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីសំណេះសំណាលអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ” ស្រ្តី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល“ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
នាព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,នាយកដ្ឋានបុគ្គលិកបានរៀបចំសម្របសម្រួលកម្មវិធីផ្សព្វផ្សាយស្តីពី “ការផ្សព្វផ្សាយចំណេះដឹងអំពីវិជ្ជាជីវៈសង្គ្រោះបឋម” ដោយមានការចូលរួមពីលោកអគ្គលេខាធិការរង លោក លោកស្រីប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធានការិយាល័យ និងលោក លោកស្រី ជាសមាជិក និងមន្ត្រីរាជការក្រោមឱវាទ។ កម្មវិធីផ្សប្វផ្សាយនេះមានគោលបំណង បញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅច្បាស់លាស់បន្ថែមទៀតទៅលើចំណេះដឹងអំពីការសង្គ្រោះបឋមឈានឆ្ពោះទៅដល់ គ្រួសារមួយមានអ្នកយល់ដឹងអំពីវិជ្ជាសង្គ្រោះបឋម តាមយុទ្ធសាស្ត្រ ២០២១-២០៣០ ,ក្នុងឱកាសនោះដែរក្រុមការងារកាកបាទក្រហមកម្ពុជា បានអនុវត្ត និងពន្យល់លម្អិត ព្រមទាំងឆ្លើយតបទៅនឹងសំណួរសំខាន់ៗមួយចំនួនទាក់ទងទៅនឹងការសង្គ្រោះបឋម ដល់មន្ត្រីរាជការ កសហវ.៕
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fpersonnelmef%2Fposts%2Fpfbid02d9HAL8B4F3Tt9G9qxwRDAJqHR8eJnsXXhpTehJjDg5TnC7LZWErV8dqXdkgvCuTXl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយ ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ(កសហវ.) និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ., អមដោយឯកឧត្តម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃអ.គ.ហ. ព្រមទាំងតំណាងអង្គភាពក្រោមឱវាទ កសហវ. និងក្រសួង ស្ថាប័ន បានទទួល និងសម្ដែងការគួរសមស្វាគមន៍គណៈប្រតិភូឥណ្ឌូណេស៊ីមកបំពេញទស្សនកិច្ចសិក្សាស្ដីពីការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគ្រប់ជ្រុងជ្រោយតាមរយៈការកៀរគរចំណូល និងយុទ្ធសាស្ត្រកាត់បន្ថយភាពក្រីក្រ។ ទស្សនកិច្ចសិក្សានេះមានរយៈពេល២ថ្ងៃចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដោយគណៈប្រតិភូឥណ្ឌូណេស៊ីនឹងជួបជាមួយ អង្គភាពពាក់ព័ន្ធដើម្បីផ្លាស់ប្ដូរបទពិសោធន៍រវាងកម្ពុជា និងឥណ្ឌូណេស៊ីស្ដីពីការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈគ្រប់ជ្រុងជ្រោយ, សហគ្រាសសាធារណៈរួមចំណែកសំខាន់ដល់ក៏អភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា និងគោលនយោបាយថវិកាសម្រាប់កម្មវិធីអភិវឌ្ឍធនធានមនុស្ស និងគាំពារសង្គម។ ប្រតិភូឥណ្ឌូណេស៊ីនឹងអញ្ជើញទៅទស្សនកិច្ចសិក្សានៅមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ” និងសហគ្រិនខ្មែរនៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីសិក្សាពីសហគ្រាសនៅកម្ពុជាដែលជាគ្រឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid02wM1juKCNnuJH5aiGHJjU4VF5wnGUSYoipaB6jH36dhfRpTpzKwV8bYbeY9fCjGvrl&show_text=true&width=500" width="500" height="796" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹក ថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ,ឯកឧត្តមរដ្ឋលេខាធិការ និងជាប្រធានក្រុមការងារវាយតម្លៃសមិទ្ធកម្ម និងផ្ដល់ការលើកទឹកចិត្ត (ក.ស.ល. កសហវ) បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុងក្រុមការងារ ក.ស.ល ដោយមានការចូលរួមពី លោកប្រធាននាយកដ្ឋានបុគ្គលិក និងជាអនុប្រធានប្រចាំការក្រុមការងារ ក.ស.ល លោកប្រធានលេខាធិការដ្ឋាន ក.ស.ល ព្រមទាំងលោក លោកស្រីជាសមាជិក និងមន្ត្រីជំនាញពាក់ព័ន្ធផ្សេងទៀត ក្នុងគោលបំណង ពិនិត្យសម្អាត និងសម្រេចផែនការគម្រោងការងារអភិវឌ្ឍស្ថាប័នឆ្នាំ២០២៤ របស់បណ្ដាអង្គភាពពាក់ព័ន្ធ ក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មុននឹងដាក់ជូនឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ពិនិត្យ និង អនុម័ត។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fpersonnelmef%2Fposts%2Fpfbid02s3FTRp7ocXh3eiTFu7v5xopo36odqbtMxq3jYvHpKSdg1yx2ayAy5Gb3fRjmPCPul&show_text=true&width=500" width="500" height="811" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ,នាយកដ្ឋានបុគ្គលិកបានចូលរួមរៀបចំសម្របសម្រួលកម្មវិធីផ្សព្វផ្សាយស្តីពី “ការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្តសម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ” ក្រោមអធិបតីភាពលោកជំទាវ ប៉ែន សុបភា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មការប្រតិបត្តិនៃក្រុមប្រឹក្សាជាតិគាំពារសង្គម ដោយមានការចូលរួមពីឯកឧត្តម ជាថ្នាកដឹកនាំក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច និងហិញ្ញវត្ថុ ព្រមទាំងលោក លោកស្រី ជាសមាជិក និងមន្ត្រីជំនាញ ក្នុងគោលបំណង ដើម្បីបញ្ជ្រាបការយល់ដឹងឱ្យកាន់តែស៊ីជម្រៅច្បាស់លាស់បន្ថែមទៀតទៅលើរបបសន្តិសុខសង្គមសម្រាប់មន្ត្រីសាធារណៈ និងសហព័ទ្ធ ព្រមទាំងកូនក្នុងបន្ទុក។ ក្នុងឱកាសនោះ លោកប្រធាននាយកដ្ឋានតាវកាលិកសន្តិសុខសង្គម នៃ ប.ស.ស. ក៏បានធ្វើបទបង្ហាញ និងពន្យល់លម្អិត ព្រមទាំងឆ្លើយតបទៅនឹងសំណួរសំខាន់ៗមួយចំនួនទាក់ទងទៅនឹងច្បាប់ស្តីពីរបបសន្តិសុខសង្គម និងការធ្វើបច្ចុប្បន្នភាពនៃអនុវត្តរបបសន្តិសុខសង្គម ជាពិសេសពាក់ព័ន្ធនឹងការផ្តល់សេវារបបសន្តិសុខសង្គមដល់សមាជិករបស់ខ្លួនផងដែរ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fpersonnelmef%2Fposts%2Fpfbid0Drtyz88rYb6HjnWoYRy4k9L9x6cdDnP9LkaLjor2WdJRJ3dNYTaLGncKUMYivNEml&show_text=true&width=500" width="500" height="772" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នារសៀលថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិក បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង របស់នាយកដ្ឋាន ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានបុគ្គលិក ក្នុងគោលបំណង ពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍភាព និងដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តការងារប្រចាំថ្ងៃ ផែនការ សកម្មភាព ពិនិត្យការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ និងការងារអភិវឌ្ឍស្ថាប័នឆ្នាំ២០២៤ របស់នាយកដ្ឋានឱ្យប្រព្រឹត្តទៅដោយរលូន និងប្រសិទ្ធភាពនាពេលខាងមុខ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fpersonnelmef%2Fposts%2Fpfbid02v9ZB1BYcWfpLBZ3ow4U8YehvhDZ6G3hgswtoSSFWRUHmMd6z3X7wpnV7ujDSrUshl&show_text=true&width=500" width="500" height="811" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ លោកប្រធាននាយកដ្ឋានបុគ្គលិកអមដោយលោក លោកស្រី ប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ បានដឹកនាំកិច្ចុប្រជុំ ពិនិត្យពិភាក្សាលើកិច្ចការងារផ្សព្វផ្សាយណែនាំ អនុវត្តលិខិតបទដ្ឋានគតិយុត្តផ្សេងៗ ពាក់ព័ន្ធការគ្រប់គ្រងបុគ្គលិក ។ ទន្ទឹមនេះ ក្រុមការងារក៏បានចុះទៅបំពាក់ស្លាក Attendance QR និងណែនាំការអនុវត្តស្រង់វត្តមានប្រចាំថ្ងៃដោយស្វ័យប្រវត្តិ តាមរយៈកម្មវិធី MEF Profile ជំនួសឱ្យការចុះហត្ថលេខាដោយដៃសំដៅធ្វើទំនើបកម្មយន្តការគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការកាន់តែប្រសើរល្អបន្ថែមទៀត ។
'<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fpersonnelmef%2Fposts%2Fpfbid02N4Hds7beJsVsaAqYWjJxaac22jGHMvsWCsNGAgUKezT98zpY2Vn6za9DbYdxBU8gl&show_text=true&width=500" width="500" height="792" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នៅថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៩:៣០ នាទីព្រឹក, ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ.), អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាប្រធានក្រុមការងារបច្ចេកទេស PIM តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ., និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំបូកសរុបការងាររបស់ជំនាញការធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ស្តីពីការរៀបចំយន្តការគាំទ្រហិរញ្ញវត្ថុ (បង្អួចទាំងបី) សម្រាប់សិក្សាសមិទ្ធិភាពលទ្ធភាព និងរៀបចំគម្រោង (PDF)។ កិច្ចប្រជុំនេះមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធ នៃ ក.ស.ហ.វ., មន្រ្តីជំនាញ នៃ អ.គ.ហ., ទីប្រឹក្សាបច្ចេកទេស, និងជំនាញការធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid06JXXyNzQET2TgtDfJQxA2aE1rL45a8xK65LMTKMMfXmN7VosMA5knvJE7LvGvV4Gl&show_text=true&width=500" width="500" height="796" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃអង្គារ ១៣ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤, នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាអនុប្រធានគណៈកម្មការអន្តរក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាង ដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. ដោយមានការចូលរួមពីឯកឧត្ដម ប៉ាត់ សុក ទីប្រឹក្សាក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្ដម សុខ ធី ប្រធាននាយកដ្ឋាន តំណាងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ និងលោក កែ ពន្លក នាយករងរដ្ឋបាល តំណាងអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ, បានដឹកនាំកិច្ចប្រជុំស្តីពី ការជំរុញការធ្វើប័ណ្ណកម្មសិទ្ធិដីរដ្ឋ និងការពង្រឹងការគ្រប់គ្រងបញ្ជីសារពើភណ្ឌទ្រព្យសម្បត្តិរដ្ឋ ក្នុងផែនការសកម្មភាពឆ្នាំ២០២៤ របស់មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានីភ្នំពេញ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីអង្គភាពពាក់ព័ន្ធនៃរដ្ឋបាលរាជធានីភ្នំពេញ, រដ្ឋបាលខណ្ឌ និងសង្កាត់ នៃរាជធានីភ្នំពេញ, មន្ទីរ រៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីរាជធានីភ្នំពេញ, មន្ទីរ-អង្គភាពជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរ សហវ. រាជធានី-ខេត្តទាំង ២៥ សរុបមានអ្នកចូលរួមប្រមាណ ៥០០រូប។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid028ARg9dQfsKupkMRynUPUd1EdJz3KxUEapVuFows9EZ4oDYEHEfRxL6BWCx2XGsjil&show_text=true&width=500" width="500" height="796" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃអង្គារ ១៣កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.), ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ., អមដោយមន្ត្រីជំនាញនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំជាមួយលោក Davide Berton ប្រធានកម្មវិធីផ្នែកគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃប្រតិភូតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា (EU Delegation in Cambodia)។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សាលើការពង្រឹងតម្លាភាពថវិកានៅកម្ពុជា និងការត្រៀមសម្រាប់ការចូលរួមការអង្កេតលើការបើកចំហថវិកា (Open Budget Survey-OBS) ឆ្នាំ២០២៥ និងមានការអញ្ជើញចូលរួមពីលោក Desmond Ferguson ដែលជាអ្នកជំនាញការផ្នែកតម្លាភាពថវិកា ផងដែរ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid02XCcRL2x8dW1V75b2FtGo44SGrYX3eALoExfdrQ8swedve4j7vvY35gNHKng3rb7Gl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង ៩:៣០ នាទី, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំជាមួយនឹងក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំក្រសួងអប់រំ យុវជន និងកីឡា ក្នុងគោលបំណងអនុវត្តសាកល្បងប្រើប្រាស់ក្របខ័ណ្ឌវាយតម្លៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួង ស្ថាប័ន។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid02FpoWDX4jF2faQNVvuxMuZALArocwbCTdSbRKupdCsxunBQmmHK9pDWk7Y7EkBRhZl&show_text=true&width=500" width="500" height="815" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាថ្ងៃពុធ ១៤ រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣, វេលាម៉ោង ០៩:០០នាទីព្រឹក, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្តម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ នៃ អ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានទទួលជួបប្រជុំជាមួយ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) អមដោយជំនាញការបរទេស ដើម្បីពិភាក្សាលើបញ្ហាប្រឈម និងវឌ្ឍនភាព នៃការអនុវត្ដប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានសម្រាប់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMIS) និងការធ្វើសន្ធានកម្មជាមួយប្រព័ន្ធបច្ចេកវិទ្យាផ្សេងៗ ដើម្បីប្រមូលធាតុចូលក្នុងរបាយការណ៍សិក្សា ក្រោមកិច្ចសហការរវាង អ.គ.ហ. និង IMF ដែលជាផ្នែកមួយ នៃរបាយការណ៍តាមដានត្រួតពិនិត្យនិងវាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្ថុកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid02TufqYizDZa26iLt9VAkQy9DymVZPMFnmZk7hKNFNPcZWAU4kd8N9G4FWnDKEtg7cl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
ច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgsmef%2Fposts%2Fpfbid028wAF2SXJPB1H9pcJFjoJQHa7rrhb7JmYs5DwPS1ZDGMSNxs38TmoJHdcNoq99g1ml&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច ឯកឧត្តមរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានដឹកនាំកិច្ចប្រជុំស្ដីពីការប្រជុំវិភាគមុខងារ ដោយមានការចូលរួមពី ឯកឧត្តមអគ្គលេខាធិការក្រសួង លោកប្រធាននាយកដ្ឋានបុគ្គលិក និងមន្ត្រីជំនាញពាក់ព័ន្ធ ក្នុងគោលបំណង ពិនិត្យ ពិភាក្សា លើវឌ្ឍនភាពការងារវិភាគមុខងារ ក៏ដូចជាត្រួតពិនិត្យឯកសារដែលបណ្ដាអង្គភាពផ្ញើរមក ដើម្បីធានាបានការរៀបចំឯកសារវិភាគមុខងារស្ថាប័នរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានទាន់ពេលវេលា ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fpersonnelmef%2Fposts%2Fpfbid02pVSoYrMZjWqwdunmZSS7CvEZjH1C7B2Na5ZmuPAEGnGhi2abke35nCCXxE5uZVDql&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣, នៅសណ្ឋាគារ រ៉ាហ្វិល ឡឺ រ៉ូយ៉ាល់, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយ ឯកឧត្ដម អ៊ុំ យុទ្ធី នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាលើផែនការថវិកាឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុរាជធានី-ខេត្ត ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid0AxTDdL1QtDAa95wHHfsSkWcR5YcZeSY37RbpY6o2VXedmT9jSeR8pZgCN8SiyJSXl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាថ្ងៃពុធ ១០ កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៣, វេលាម៉ោង ០៨:៣០នាទីព្រឹក, នៅសណ្ឋាគារសុខាភ្នំពេញ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្តម យ៉េត វីណែល, អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយឯកឧត្តម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. សហការជាមួយ សហភាពអឺរ៉ុប (EU) បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់លើរបកគំហើញ និងអនុសាសន៍បឋម នៃរបាយការណ៍សិក្សាអំពីការកសាងសមត្ថភាព ក្នុងក្របខ័ណ្ឌកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាមួយអង្គភាពក្រោមឱវាទ កសហវ., មន្ទីរ សហវ., រដ្ឋបាលរាជធានីភ្នំពេញ, និងក្រសួង-ស្ថាប័ន ដែលមានការពាក់ព័ន្ធ។ ខ្លឹមសារ និងអនុសាសន៍ក្នុងរបាយការណ៍សិក្សានេះ នឹងក្លាយជាធាតុចូលដ៏សំខាន់ទៅក្នុងរបាយការណ៍តាមដានត្រួតពិនិត្យនិងវាយតម្លៃប្រចាំឆ្នាំ២០២៣ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ហើយឈានដល់ការកសាងគ្រឹះសមត្ថភាពថ្នាក់ដឹកនាំ និងមន្រ្តីរាជការ ដើម្បីធានាភាពជោយជ័យនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម”។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid0m8j2uxCfin7RK5KKSpPFZ2p41VRumWGYf4J6E2YDHRAg8Tss1o8Nq5XFw7rMVgUYl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លោកប្រធាននាយកដ្ឋានបុគ្គលិក បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង របស់នាយកដ្ឋាន ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធាននាយកដ្ឋាន លោក លោកស្រីប្រធានការិយាល័យ លោក លោកស្រីអនុប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានបុគ្គលិក ក្នុងគោលបំណង ពិនិត្យ និងពិភាក្សាលើរបាយការណ៍វឌ្ឍភាព និងដោះស្រាយបញ្ហាប្រឈមក្នុងការអនុវត្តការងារប្រចាំថ្ងៃ ផែនការ សកម្មភាព ទាំងការងារកែទម្រង់ និងក្រៅការងារកែទម្រង់ត្រីមាសទី៣ ព្រមទាំងពិភាក្សាលើការរៀបចំផែនការការងារកែទម្រង់ និងក្រៅការងារកែទម្រង់ឆ្នាំ២០២៤ របស់នាយកដ្ឋានឱ្យប្រព្រឹត្តទៅដោយរលូន និងប្រសិទ្ធភាពនាពេលខាងមុខ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fpersonnelmef%2Fposts%2Fpfbid0TYp4uEjRgGi4j2e3UD6yr59d4Xn3oL1hYGyoSmBqKXV4VgeuoQkiYm4tQDZ2XaHcl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាថ្ងៃសុក្រ ៥ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣, វេលាម៉ោង ១២:៣០នាទីរសៀល, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្តម យ៉េត វីណែល, អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. តំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំកិច្ចពិភាក្សាក្នុងពេលអាហារថ្ងៃត្រង់ជាមួយលោកស្រី Gemma Preston ជំនាញការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដើម្បីពិភាក្សាពីវឌ្ឍនភាពនៃការរៀបចំរបាយការណ៍វាយតម្លៃថវិកាយេនឌ័រ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid02JR2sSscYj2MWQ1JaAbNWU9LJA2ZByGT6hVcpm9qG6QosJhggxr74zBFNittp9puHl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នារសៀល ថ្ងៃព្រហស្បតិ៍ ៤ កើត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់, មន្ត្រីជំនាញ នៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំពិភាក្សាស្តីពីការអនុវត្តថវិកាកម្មវិធីរបស់ កសហវ. ជាមួយតំណាងធនាគារពិភពលោក នៅទីស្តីការ កសហវ.។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid02mi2uCYVmSY2rabyV8miCWAgZ3t2ihJkgDjyViPM4FeYcJN54LjcQyik9ypC86Ucnl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃអង្គារ ២កេីត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ០៩:៣០នាទីតាមរយៈប្រព័ន្ធអនឡាញ(Zoom), ឯកឧត្តម អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យពិភាក្សាអំពីការបំពេញខ្លឹមសារទៅក្នុងទម្រង់ឯកសារវិភាគមុខងាររបស់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដោយមានការអញ្ជេីញចូលរួមពីគ្រប់តំណាងអង្គភាពក្រោមឱវាទក្រសួង ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡេីងក្នុងគោលបំណងសម្របសម្រួល ធានាបាននូវភាពគ្រប់ជ្រុងជ្រោយ និងបកស្រាយរាល់ចម្ងល់របស់អង្គភាពពាក់ព័ន្ធ ដើម្បីធានាបានការរៀបចំឯកសារវិភាគមុខងាររបស់អង្គភាពបានទាន់ពេលវេលា ស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និង ឈានទៅសម្រេចបានការវិភាគមុខងាររួមរបស់ក្រសួង។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgsmef%2Fposts%2Fpfbid0CtB4oRTkmXHJ89JTMxVLjCAWSFXohQvQ49K2AAG5GcPffCS6tUirhN1w4TWxz5n2l&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃច័ន្ទ ១កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣, ឯកឧត្ដម អ៊ុំ យុទ្ធី, នាយករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃគម្រោង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), តំណាង ឯកឧត្តម រស់ សីលវ៉ា, រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ.អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ., បានរៀបចំកិច្ចប្រជុំកម្រិតបច្ចេកទេស ដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងលទ្ធផលគន្លឹះ និងផែនការថវិកាឆ្នាំ២០២៤ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងអគ្គនាយកដ្ឋានគោលនយោបាយ។ កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើផែនការថវិកា របស់អគ្គនាយកដ្ឋាន ដើម្បីធានាថាការរៀបចំផែនការសកម្មភាព និងលទ្ធផលគន្លឹះ មានសង្គតិភាពទៅនឹងអាទិភាពការងារ ក្នុង ផែនការសកម្មភាពរួមដំណាក់កាលទី៤ (CAP4) និងផ្សារភ្ជាប់ជាមួយនឹងថវិកា។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid02rYnktuNtwamcAdVmVbfaPib1U9eDnfJpfwoVGUafR3aHAJSdaQzFtLvqjJ7NY58pl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នារសៀលថ្ងៃចន្ទ ១កេីត ខែកត្តិក ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៤:៣០នាទីនៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តថវិការយៈពេល៩ខែ ឆ្នាំ២០២៣ ដោយមានការអញ្ជេីញចូលរួមពីគ្រប់តំណាងអង្គភាពថវិកា ទាំងនៅថ្នាក់កណ្ដាលនិងថ្នាក់មូលដ្ឋាន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡេីងស្របតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី ដើម្បីតាមដានវឌ្ឍនភាពការអនុវត្តថវិការយៈពេល៩ខែ, ពិនិត្យលទ្ធភាពធ្វេីចលនាឥណទានផ្ទៃក្នុងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឱ្យអស់លទ្ធភាព និងបំពេញលក្ខខណ្ឌតម្រូវនៃបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
នៅថ្ងៃពុធ ៥រោច-ព្រហស្បតិ៍ ៦រោច ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២៣, ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក.ស.ហ.វ.), អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល (ក.គ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ., និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានដឹកនាំរៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្តីពី “សេចក្តីព្រាងគោលការណ៍ណែនាំរួមស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាល”។ គោលបំណងនៃសិក្ខាសាលាពិគ្រោះយោបល់នេះ គឺដើម្បីពិនិត្យពិភាក្សាលើសេចក្តីព្រាងគោលការណ៍ណែនាំរួមនេះ និងប្រមូលធាតុចូល និងមតិយោបល់បន្ថែមពីគ្រប់តួអង្គពាក់ព័ន្ធ។ សិក្ខាសាលាពិគ្រោះយោបល់នេះ មានការអញ្ជើញចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធអនឡាញ ពីសមាជិក និងសមាជិកា នៃ ក.គ.គ.ហ., តំណាងនៃអគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធ នៃ ក.ស.ហ.វ., ក្រសួង ស្ថាប័ន, គ្រឹះស្ថានសាធារណៈរដ្ឋបាល, សហគ្រាសសាធារណៈ, រដ្ឋបាលរាជធានី ខេត្ត, និងមន្ទីរជំនាញរាជធានី ខេត្ត, ទីប្រឹក្សាបច្ចេកទេស នៃ ក.ស.ហ.វ., និងក្រុមហ៊ុនទីប្រឹក្សា Fii & Associates ព្រមទាំងតំណាងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធផងដែរ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid086RRZsUXdpWMUmhZMpzmXYuerUK88jaMKKMoJ1PRejf5EZkGnbTkc4KGUB6dD7zpl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០២៣ នៅសណ្ឋាគារសុខាខេត្តសៀមរាប, នាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានសម្របសម្រួលរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការអនុវត្តនីតិវិធីគ្រប់គ្រងបុគ្គលិកមន្ត្រីរាជការ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមជាគណៈអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អមដំណើរដោយ ឯកឧត្តមអគ្គនាយក លោកអគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្ត្រីរាជការជំនាញនៃនាយកដ្ឋានបុគ្គលិក។ សិក្ខាសាលាថ្ងៃនេះរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយនូវសមិទ្ធផលនៃការអនវុត្តការងារបុគ្គលិក ដែលមានរបៀបវារៈសំខាន់ៗចំនួន០២ គឺ ១.ការផ្សព្វផ្សាយអំពីសារាចរលេខ០០២ សហវ.សរ.អល ស្តីពីការពង្រឹងការងារគ្រប់គ្រងមន្ត្រីជាប់កិច្ចសន្យា និង ២.ផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវសៀវភៅណែនាំ ស្តីពីនីតិវិធីការងារគ្រប់គ្រងបុគ្គលិកនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជូនដល់ថ្នាក់ដឹកនាំ និង តំណាងមកពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុសរុបប្រមាណ ៤០០ នាក់។ ថ្លែងក្នុងពិធីបិទសិក្ខាសាលានេះ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់នូវអនុសាសន៍ដ៏មានឧត្តមប្រយោជន៍ជូនដល់មន្ត្រីរាជការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាពិសេសដល់មន្ត្រីដែលបានចូលរួមសិក្ខាសាលានៅថ្ងៃនេះ គឺ ១.ត្រូវធ្វើឱ្យមាននូវឯកសណ្ឋានភាពជាមួយគ្នាពីគ្រប់អង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងអស់ពាក់ព័ន្ធការងារបុគ្គលិក, ២.បន្តអនុវត្តការងារដែលរក្សាដល់សិទ្ធិនិងអត្ថប្រយោជន៍មន្ត្រីរាជការ និងពង្រឹងការអនុវត្តការងារដោយផ្អែកតាមអភិក្រម ៤ គឺ រើសត្រូវ, បណ្តុះបណ្តាលត្រូវ, ប្រើប្រាស់ត្រូវ និង ទុកដាក់ត្រូវ, ៣. ធ្វើបច្ចុប្បន្នភាពឯកសារគតិយុត្តដែលមានស្រាប់ និងបន្តប្រមូលធាតុចូលបន្ថែមទៀតដើម្បីបង្កើតយន្តការថ្មីធ្វើយ៉ាងណាឱ្យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឈានមុខគេក្នុងការអនវុត្តនីតិវីធីគ្រប់គ្រងបុគ្គលិក, និង ជាទីបញ្ចប់ ឯកឧត្តម បានលើកទឹកចិត្ត ដល់ថ្នាក់ដឹកនាំ និងមន្ត្រីនៃនាយកដ្ឋានបុគ្គលិក បន្តរក្សាការអនុវត្តការងារបុគ្គលិកនេះឱ្យមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀតតាមរយៈការផ្តល់សេវាបុគ្គលិកជូនអង្គភាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំងថ្នាក់កណ្តាលនិងថ្នាក់មូលដ្ឋានឱ្យបានទាន់ពេលវេលា តម្លាភាព គណនេយ្យភាព និងសមធម៌៕
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fpersonnelmef%2Fposts%2Fpfbid0PepnFHDAurDY5NChn6PvmcZGaXHRRcUnFn88deFvfezHmga4Tj9xPttVuQPCpBrql&show_text=true&width=500" width="500" height="773" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃចន្ទ ១១ កើត ខែភទ្របទ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ៩:០០នាទី, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ស្ដីពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ ប្រចាំឆមាសទី១ ឆ្នាំ២០២៣” តាមរយៈប្រព័ន្ធវីដេអូ និងមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួង-ស្ថាប័ន តំណាងដៃគូអភិវឌ្ឍន៍, តំណាងអង្គការមិនមែនរដ្ឋាភិបាល និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្តទាំង ២៥ ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid0vUbQkxDpKeyGZMyDfbJzDxRKdU5QP9j6Fv2eQgdss76jXzTFov7DgwvDoeNYkqdfl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
សេចក្ដីណែនាំ លេខ០២០ សហវ.ស.ណ.ន.អល ស្ដីពីលក្ខខណ្ឌ និង នីតិវិធីនៃការចុះកម្មសិក្សានៅតាមបណ្ដាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fweb.facebook.com%2Fpersonnelmef%2Fposts%2Fpfbid0aF74ywaJn8pf6zS8fAbb3zCthnu7EZfZPFtKihFNhe2Gr2tKpX984dJUpzaGFszSl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
សេចក្ដីណែនាំ លេខ០២០ សហវ.ស.ណ.ន.អល ស្ដីពីលក្ខខណ្ឌ និង នីតិវិធីនៃការចុះកម្មសិក្សានៅតាមបណ្ដាអង្គភាពក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fweb.facebook.com%2Fpersonnelmef%2Fposts%2Fpfbid0aF74ywaJn8pf6zS8fAbb3zCthnu7EZfZPFtKihFNhe2Gr2tKpX984dJUpzaGFszSl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយមន្ត្រីជំនាញនៃ អ.គ.ហ. បានដឹកនាំសិក្ខាសាពិគ្រោះយោបល់លើ “សេចក្តីព្រាងរបាយការណ៍សិក្សាស្តីពីលទ្ធភាពក្នុងការបង្កើនពិន្ទុតម្លាភាពថវិកានៅកម្ពុជា”។ សិក្ខាសាលានេះមានការចូលរួមពីលោក Davide Berton ប្រធានគ្រប់គ្រងកម្មវិធី នៃប្រតិភូតំណាងសហភាពអឺរ៉ុបប្រចាំកម្ពុជា, អ្នកជំនាញការផ្នែកតម្លាភាពថវិកា និងតំណាងមកពីអគ្គនាយកដ្ឋានជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញ និងពិភាក្សាលើរបកគំហើញនៃស្ថានភាពការបើកចំហថវិកានៅកម្ពុជានាពេលបច្ចុប្បន្ន និងផ្តល់នូវអនុសាសន៍គន្លឹះៗ ដើម្បីជម្រុញការបង្កើនពិន្ទុតម្លាភាពថវិកានៅកម្ពុជានាពេលអនាគត។
នារសៀល ថ្ងៃសុក្រ ៨រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣, ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំប័ណ្ណសរសើរជូនថ្នាក់ដឹកនាំ និងមន្ត្រី នៃ អ.គ.ហ. ជាមួយតំណាងនាយកដ្ឋានបុគ្គលិក នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fweb.facebook.com%2Fgscpfm%2Fposts%2Fpfbid02QqpGZ4b4kzykZPaF4PpYm9sxu7eFJ7L7nxGDWT4ZDxxUJgggRCg1mKaAgMecA5pul&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ៩:៣០ នាទី, ឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (ក.ស.ហ.វ.), អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងជាប្រធានក្រុមការងារបច្ចេកទេសរៀបចំវាយតម្លៃប្រព័ន្ធលទ្ធកម្មសាធារណៈ និងផែនទីចង្អុលផ្លូវ សម្រាប់រៀបចំប្រព័ន្ធលទ្ធកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់រាជរដ្ឋាភិបាល, តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក.ស.ហ.វ., និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំបច្ចេកទេស ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងគោលបំណងពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងរបាយការណ៍នៃការវាយតម្លៃលើការត្រៀមខ្លួន សម្រាប់រៀបចំប្រព័ន្ធលទ្ធកម្មតាមប្រព័ន្ធអេឡិចត្រូនិចរបស់រាជរដ្ឋាភិបាល (e-GP)។ កិច្ចប្រជុំនេះ ក៏មានការចូលរួមពីតំណាងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល, ទីប្រឹក្សាបច្ចេកទេស នៃ ក.ស.ហ.វ., មន្ត្រីជំនាញ នៃ អ.គ.ហ. ព្រមទាំងតំណាងធនាគារពិភពលោក។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid02WSbUGSu64aHPcyHUZZAVK6HEoir5sDv5GsUegHy8UjYKvop6MvmAzAV4Pa1iuPr9l&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹក ថ្ងៃអង្គារ ១៥កើត ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការ ដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងឯកឧត្ដមអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី និងតំណាងឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំពិភាក្សាអំពីការរៀបចំការបណ្ដុះបណ្ដាលជូនរដ្ឋបាលក្រុង ស្រុក និងអង្គភាពពាក់ព័ន្ធនៅថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងនីតិវិធីហិរញ្ញវត្ថុជារួម និងផ្ដោតលើនីតិវិធីហិរញ្ញវត្ថុសម្រាប់អនុវត្តកញ្ចប់ថវិកាសេវាអនាម័យបរិស្ថាន។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងអគ្គនាយកដ្ឋានពាក់ព័ន្ធនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រួមមាន អគ្គនាយកដ្ឋានហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ, អគ្គនាយកដ្ឋានលទ្ធកម្មសាធារណៈ, អគ្គនាយកដ្ឋានរតនាគារជាតិ, អគ្គនាយកដ្ឋានថវិកា និងអគ្គនាយកដ្ឋានទ្រព្យសម្បត្តិរដ្ឋនិងចំណូលមិនមែនសារពើពន្ធ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fweb.facebook.com%2Fgscpfm%2Fposts%2Fpfbid0282t3ium9JHcB66BFvH8UfhkyvdQKGVHHvSd1PFHPKMB1gpuhnSM6LyK3rwyFzSnnl&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្តមអគ្គលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំពិនិត្យ និងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងវត្តមានបុគ្គលិកមន្ត្រីរាជការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុតាមរយៈប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដោយមានការចូលរួមពីលោកអគ្គលេខាធិការរង លោកប្រធាននាយកដ្ឋានបុគ្គលិក លោក លោកស្រីអនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជំនាញពាក់ព័ន្ធ នៃនាយកដ្ឋានបុគ្គលិក។ កិច្ចប្រជុំនេះក្នុងគោលបំណងពិនិត្យវឌ្ឍនភាព បញ្ហាប្រឈមក្នុងការដាក់ឱ្យអនុវត្តឡើងវិញនូវប្រព័ន្ធគ្រប់គ្រងវត្តមានមន្ត្រីរាជការបន្ទាប់ពីផ្អាកមួយរយៈដោយសារជំងឺកូវីដ១៩។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fweb.facebook.com%2Fpersonnelmef%2Fposts%2Fpfbid05u8DHWvX51CHfjKiMnTMwfSobRW7CqUGnNpNXTQZRmVqnyE9vDkmvmNhkjqQ2uX9l&show_text=true&width=500" width="500" height="811" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
នាព្រឹកថ្ងៃសុក្រ ៧កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំផ្ទៃក្នុង អ.គ.ហ. ជាមួយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃ អ.គ.ហ. ដើម្បីពិភាក្សាលើសំណើតម្រូវការទីប្រឹក្សាបច្ចេកទេសសម្រាប់គាំទ្រការអនុវត្តផែនការសកម្មភាពរួម ដំណាក់កាលទី៤ “គណនេយ្យភាពសមិទ្ធកម្ម” ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
នាព្រឹកថ្ងៃព្រហស្បតិ៍ ៥រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០ នាទី, នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.), ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃកសហវ. និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.), អមដោយឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. ព្រមទាំងសហការី នៃ អ.គ.ហ., បានចូលរួមកិច្ចប្រជុំថ្នាក់ដឹកនាំ កសហវ. ស្តីពី “ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤” តាមរយៈប្រព័ន្ធវីដេអូអនឡាញ។ កិច្ចប្រជុំនេះ ដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តី កសហវ. ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំ កាហវ. និងអង្គភាពក្រោមឱវាទ កសហវ.។