នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, នាយកដ្ឋានផែនការថវិកា នៃអគ្គលេខាធិការដ្ឋាន កសហវ. បានរៀបចំកិច្ចប្រជុំផ្ទៃក្នុងនាយកដ្ឋាន ដែលដឹកនាំដោយ លោក សាយ អ៊ាន ប្រធាននាយកដ្ឋានផែនការថវិកា ដោយមានការចូលរួមពី លោក លោកស្រីអនុប្រធាននាយកដ្ឋាន និងសហការីទាំងអស់ នៃនាយកដ្ឋានផែនការថវិកា។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង (១).ការងារបន្តតាមស្មារតីកិច្ចប្រជុំវិចារណកម្មចំណាយថវិកាឆ្នាំ២០២៤ កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤, (២).ការត្រៀមលក្ខណៈកិច្ចប្រជុំពិភាក្សាចំនួន ៣ នាពេលខាមុន រួមមាន ផ្សព្វផ្សាយសារាចរស្តីពីការរៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២៥-២០២៧, កិច្ចប្រជុំពិភាក្សាលើការគ្រោងចំណាយបន្ទុកបុគ្គលិកឆ្នាំ២០២៥ របស់ កសហវ., និងប្រជុំពិភាក្សាផ្ទៃក្នុងក្រសួងលើគម្រោងចំណូល-ចំណាយថវិកាឆ្នាំ២០២៥ របស់អង្គភាព នៃ កសហវ.។