ជ្រើសរើសភាសា: Khmer Khmer English English

ព័ត៌មានថ្មីៗ



ទស្សនកិច្ចសិក្សាទៅកាន់ខេត្តត្រាតនៃព្រះរាជាណាចក្រថៃ ដើម្បីពិភាក្សា និងស្វែងយល់ពីការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ

នារសៀលថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣, ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការ ដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយ ឯកឧត្តម អ៊ុំ យុទ្ធី ប្រធាន ផ្នែក រដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញ និងមន្ត្រីជំនាញជាន់ខ្ពស់នៃ អ.គ.ហ. បានដឹកនាំគណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា រួមមាន ឯកឧត្តម លោកជំទាវអភិបាលរង តំណាងគណៈអភិបាលខេត្ត, លោក លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត ធ្វើទស្សនកិច្ចសិក្សាទៅកាន់ខេត្តត្រាតនៃព្រះរាជាណាចក្រថៃ ដើម្បីពិភាក្សា និងស្វែងយល់ពីការអភិវឌ្ឍន៍សេដ្ឋកិច្ច ក្នុងន័យពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ឱ្យកាន់តែល្អប្រសើរឡើង និងជាមូលដ្ឋានសម្រាប់កែសម្រួលរបាយការណ៍វិភាគ SWOT រាជធានី-ខេត្ត។

<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fweb.facebook.com%2Fgscpfm%2Fposts%2Fpfbid0yoW2rpZ1jfNDzXuD7PnF3HaryZct2uiodg7uPDGniMUijXbmUUFG8Ka5pNHWmu9kl&show_text=true&width=500" width="500" height="796" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ ២០២៣
អានបន្ថែម
ទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកោះកុង
នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកោះកុង ដោយមានការចូលរួម និងដឹកនាំដោយ ឯកឧត្តម សំឃិត វៀន អភិបាលរងខេត្តកោះកុង។ ក្នុងទស្សនកិច្ចសិក្សានេះគណ:ប្រតិភូបានធ្វើដំណើរទៅកាន់រោងចក្រចំនួន ២ គឺ ក្រុមហ៊ុន HANA Microelectronic និងរោងចកាត់ដេរសំលៀកបំពាក់ KNN ព្រមទាំងបានជួបពិភាក្សាជាមួយតំណាងគ្រប់គ្រងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសដើម្បីសិក្សា និងស្វែងយល់អំពីការអភិវឌ្ឍក្នុងតំបន់សេដ្ឋកិច្ចនេះ សម្រាប់ជាមូលដ្ឋានក្នុងការកែសម្រួលរបាយការណ៍វិភាគ SWOT រាជធានី-ខេត្ត។
ដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តកោះកុង ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ ២០២៣
អានបន្ថែម
ទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តត្រាតទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តត្រាត

នាព្រឹកថ្ងៃសុក្រ ៨រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្តត្រាតនៃព្រះរាជាណាចក្រថៃ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយ ឯកឧត្តមលោកជំទាវ អភិបាលរង តំណាងគណៈអភិបាលខេត្ត, ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, លោក លោកស្រី តំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរាជធានី-ខេត្ត, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងខេត្តត្រាត ដើម្បីដកស្រង់បទពិសោធន៍សម្រាប់ជាមូលដ្ឋានកែសម្រួលរបាយការណ៍វិភាគ SWOT រាជធានី-ខេត្ត ។ ឆ្លៀតក្នុងឱកាសនេះ គណៈប្រតិភូ នៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាជាមួយអភិបាលរង តំណាងរដ្ឋបាលខេត្តត្រាត លោក កាន់ឆ័យ ថេបវរ:ឆ័យ ដោយបានធ្វើបទបង្ហាញចែករំលែកអំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជាណាចក្រកម្ពុជា និង ការអភិវឌ្ឍរបស់ខេត្តត្រាត។



អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសៅរ៍ ទី១៣ ខែឧសភា ឆ្នាំ ២០២៣
អានបន្ថែម
សិក្ខាសាលាផ្សព្វផ្សាយលើកទី២ អំពីសៀវភៅស្តីពី "ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ - បទពិសោធន៍កម្ពុជា" ជូនកម្មសិក្សាការីមន្ត្រីមធ្យម ឆ្នាំ២០២៣ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៣០០ រូប
នាថ្ងៃអង្គារ ១០រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង 0៩:០០ នាទីព្រឹក នៅសណ្ឋាគារសុខាភ្នំពេញ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានសហការជាមួយសាលាភូមិន្ទរដ្ឋបាល រៀបចំសិក្ខាសាលាផ្សព្វផ្សាយលើកទី២ អំពីសៀវភៅស្តីពី "ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ - បទពិសោធន៍កម្ពុជា" ជូនកម្មសិក្សាការីមន្ត្រីមធ្យម ឆ្នាំ២០២៣ នៃសាលាភូមិន្ទរដ្ឋបាល សរុបប្រមាណ ៣០០ រូប។ សិក្ខាសាលានាពេលព្រឹកនេះ បានចូលរួមថ្លែងសុន្ទរកថាបើកដោយ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ និងជានាយកសាលាភូមិន្ទរដ្ឋបាល និងមានការចូលរួមថ្លែងសុន្ទរកថាស្វាគមន៍ដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃនៃ អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ កសហវ. និងជាអគ្គលេខាធិការ នៃ អ.គ.ហ.។ ការរៀបចំសិក្ខាសាលាផ្សព្វផ្សាយនាថ្ងៃនេះ គឺក្នុងគោលបំណងលើកកម្ពស់ការយល់ដឹង និងបង្កើនការចូលរួមពីសាធារណជនទូទៅ ក្នុងការរួមចំណែកគាំទ្រដល់បេសកកម្មរបស់រាជរដ្ឋាភិបាល ដើម្បីកសាងប្រព័ន្ធហិរញ្ញវត្ថុសាធារណៈកម្ពុជា ឱ្យរឹងមាំ និងធន់ទៅនឹងវិបត្តិ ហើយមានលក្ខណៈជាប្រព័ន្ធស្តង់ដា ស្របទៅនឹងឧត្តមានុវត្តន៍ជាអន្តរជាតិ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃអង្គារ ទី១៣ ខែមិថុនា ឆ្នាំ ២០២៣
អានបន្ថែម
ពិគ្រោះយោបល់លើការរៀបចំរបាយការណ៍សិក្សាស្តីពីបច្ច័យនៃវិបត្តិផ្សេងៗ មកលើសង្គម-សេដ្ឋកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា: ករណីសិក្សាវិបត្តិជំងឺកូវីដ-១៩ និងសង្រ្គាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។

នាព្រឹកថ្ងៃសុក្រ ១៣រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣, ឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និងត្រួតពិនិត្យនិងវាយតម្លៃ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ នៃ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) អមដោយ មន្ត្រីជំនាញជាន់ខ្ពស់, មន្ត្រីជំនាញ នៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់លើការរៀបចំរបាយការណ៍សិក្សាស្តីពីបច្ច័យនៃវិបត្តិផ្សេងៗ មកលើសង្គម-សេដ្ឋកិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា: ករណីសិក្សាវិបត្តិជំងឺកូវីដ-១៩ និងសង្រ្គាមរវាងប្រទេសរុស្ស៊ី និងអ៊ុយក្រែន។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិភាក្សា និងប្រមូលធាតុចូលផ្សេងៗ ជាមតិយោបល់ និងទិន្នន័យពាក់ព័ន្ធ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំរបាយការណ៍វិភាគ ឱ្យកាន់តែមានសង្គតិភាព និងភាពគ្រប់ជ្រុងជ្រោយស្របតាមស្ថានភាពជាក់ស្តែង។ កិច្ចប្រជុំនេះ មានការចូលរួមពី លោកបណ្ឌិតទីប្រឹក្សាបច្ចេកទេស របស់ អ.គ.ហ. ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួងអប់រំ យុវជន និងកីឡា, ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងផែនការ, ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ព្រមទាំង អគ្គនាយកដ្ឋានថវិកា, អគ្គនាយកដ្ឋានគោលនយោបាយ និងអគ្គនាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ និងគ្រប់គ្រងបំណុល នៃ កសហវ។




អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១៦ ខែមិថុនា ឆ្នាំ ២០២៣
អានបន្ថែម
កិច្ចពិភាក្សាអំពីរបាយការណ៍វិភាគ ភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាមកំហែង (SWOT) នៃខេត្តកោះកុង
នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅសាលាខេត្តកោះកុង, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) ដឹកនាំដោយឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកោះកុង ដោយមានការចូលរួម និងដឹកនាំដោយ ឯកឧត្តម សំឃិត វៀន អភិបាលរងខេត្តកោះកុង។ ឆ្លៀតក្នុងឱកាសនេះ ក្រុមការងារក៏បានពិភាក្សាអំពីរបាយការណ៍វិភាគ ភាពខ្លាំង ភាពខ្សោយ កាលានុវត្តភាព និងការគំរាមកំហែង (SWOT) នៃខេត្តកោះកុង ដែលរៀបចំដោយមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តកោះកុង ។
<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid0YV2uWzXddWXtAo6B9h5YHvjpUyHUgnLjUjNRPG5u4tTAnSMXHY4yVsxAxJJzi7Gel&show_text=true&width=500" width="500" height="250" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ ២០២៣
អានបន្ថែម
ទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកោះកុង
នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានរៀបចំទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋានក្នុងខេត្តកោះកុង ដោយមានការចូលរួម និងដឹកនាំដោយ ឯកឧត្តម សំឃិត វៀន អភិបាលរងខេត្តកោះកុង។ ក្នុងទស្សនកិច្ចសិក្សានេះគណ:ប្រតិភូបានធ្វើដំណើរទៅកាន់រោងចក្រចំនួន ២ គឺ ក្រុមហ៊ុន HANA Microelectronic និងរោងចកាត់ដេរសំលៀកបំពាក់ KNN ព្រមទាំងបានជួបពិភាក្សាជាមួយតំណាងគ្រប់គ្រងតំបន់អភិវឌ្ឍន៍សេដ្ឋកិច្ចពិសេសដើម្បីសិក្សា និងស្វែងយល់អំពីការអភិវឌ្ឍក្នុងតំបន់សេដ្ឋកិច្ចនេះ។
ដំណើរទស្សនកិច្ចសិក្សានេះមានការចូលរួមពី ឯកឧត្តម លោកជំទាវអភិបាលរង តំណាងអភិបាលនៃគណៈអភិបាលខេត្ត លោក លោកស្រីតំណាងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុទាំង ២៥ រាជធានី-ខេត្ត និងមន្ត្រីពាក់ព័ន្ធនៃរដ្ឋបាលខេត្តកោះកុង ។

<iframe src="https://www.facebook.com/plugins/post.php?href=https%3A%2F%2Fwww.facebook.com%2Fgscpfm%2Fposts%2Fpfbid02BxrugLAgfWR6qgCrZBmAxcSZD31p9vvXrirpoyMU2EvBWD6ZJshVgsCsXLjRFPZVl&show_text=true&width=500" width="500" height="797" style="border:none;overflow:hidden" scrolling="no" frameborder="0" allowfullscreen="true" allow="autoplay; clipboard-write; encrypted-media; picture-in-picture; web-share"></iframe>

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី១២ ខែឧសភា ឆ្នាំ ២០២៣
អានបន្ថែម
ជួបពិភាក្សាការងារ និងពិសារអាហារថ្ងៃត្រង់ជាមួយលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង

នារសៀលថ្ងៃព្រហស្បតិ៍ ៧រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារ កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ អ.គ.ហ. អមដោយឯកឧត្តម អ៊ុំ យុទ្ធី ប្រធានផ្នែករដ្ឋបាល ហិរញ្ញវត្ថុ និង ត្រួតពិនិត្យនិងវាយតម្លៃ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានជួបពិភាក្សាការងារ និងពិសារអាហារថ្ងៃត្រង់ជាមួយលោកជំទាវ មិថុនា ភូថង អភិបាលនៃគណៈអភិបាលខេត្តកោះកុង។ ឆ្លៀតក្នុងឱកាសនេះ, ឯកឧត្តម យ៉េត វីណែល បានជូនបាច់ផ្កា និងសៀវភៅស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដល់ លោកជំទាវ ដើម្បីថ្លែងអំណរគុណចំពោះការសម្របសម្រួល និងផ្តល់កិច្ចសហការប្រកបដោយភាពស្និទ្ធិស្នាល និងកក់ក្តៅ សម្រាប់ការរៀបចំដំណើរទស្សនកិច្ចសិក្សាស្ដីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាននៅក្នុងខេត្តកោះកុង និងខេត្តត្រាតនៃព្រះរាជាណាចក្រថៃ។

អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃព្រហស្បត្តិ៍ ទី១១ ខែឧសភា ឆ្នាំ ២០២៣
អានបន្ថែម
ចំនួនសុរប: 8