កិច្ចប្រជុំ ក.ត.ច. ដោយមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពក្រោមឱវាទ កសហវ. ដែលជាសមាជិក ក.ត.ច. ព្រមទាំងលោក លោកស្រីអគ្គលេខាធិការរង, លោកប្រធាននាយកដ្ឋាន/លេខាធិការដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន កសហវ
នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ឯកឧត្តបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារតាមដាននិងជំរុញការអនុវត្តចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០ (ក.ត.ច.) បានដឹកនាំកិច្ចប្រជុំ ក.ត.ច. ដោយមានការចូលរួមពីឯកឧត្តមអគ្គលេខាធិការ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងអង្គភាពក្រោមឱវាទ កសហវ. ដែលជាសមាជិក ក.ត.ច. ព្រមទាំងលោក លោកស្រីអគ្គលេខាធិការរង, លោកប្រធាននាយកដ្ឋាន/លេខាធិការដ្ឋានចំណុះអគ្គលេខាធិការដ្ឋាន កសហវ.។ កិច្ចប្រជុំនេះ ជាកិច្ចប្រជុំលើកទី១ របស់ ក.ត.ច. ដែលត្រូវបានរៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាតាមរបៀបវារៈចំនួន ៣ ៖ (១) ពិនិត្យវឌ្ឍនភាពនៃការរៀបចំផែនការអភិវឌ្ឍស្ថាប័ន ៣ ឆ្នាំរំកិល របស់អង្គភាពស្ថិតក្រោមវិសាលភាពនៃចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០ (២) ពិនិត្យសេចក្តីព្រាងមាតិកាក្របខណ្ឌតាមដាននិងជំរុញការអនុវត្តចក្ខុវិស័យក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឆ្នាំ២០៣០ (៣) ផ្សេងៗ។
ព័ត៌មានទាក់ទង