ទស្សនកិច្ចសិក្សាដកបទពិសោធន៍អំពី «ការពង្រឹងគុណភាពនៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិការបស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ» នៅទីក្រុងចាកាតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី
ទស្សនកិច្ចសិក្សាដកបទពិសោធន៍អំពី «ការពង្រឹងគុណភាពនៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិការបស់អង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ» នៅទីក្រុងចាកាតា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី
***
នាថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដឹកនាំគណប្រតិភូនៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) និងអគ្គលេខាធិការដ្ឋាននៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ មកធ្វើទស្សនកិច្ចសិក្សាដកពិសោធន៍ពីក្រសួងហិរញ្ញវត្ថុ សាធារណរដ្ឋឥណ្ឌូនេស៊ី លើការពង្រឹងគុណភាពនៃការរៀបចំថវិកាសមិទ្ធកម្ម ដែលសម្របសម្រួលដោយអគ្គលេខាធិការដ្ឋាន និងអគ្គនាយកដ្ឋានថវិកានៃក្រសួងហិរញ្ញវត្ថុ ឥណ្ឌូនេស៊ី។ ថ្នាក់ដឹកនាំដែលចូលរួមក្នុងទស្សនកិច្ចសិក្សានេះ រួមមាន ឯកឧត្តម យ៉េត វីណែល អនុរដ្ឋលេខាធិការ និងជាអគ្គលេខាធិការរងនៃ អ.គ.ហ. និងឯកឧត្តម ឯក ចន្ថា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន កសហវ. អមដោយឯកឧត្តម លោកជំទាវ លោក លោកស្រី មកពីអង្គភាពទាំង៣។
ទស្សនកិច្ចសិក្សាដកបទពិសោធន៍នេះមានគោលបំណង៖
១. ដលបទពិសោធន៍ពីក្រសួងហិរញ្ញវត្ថុនៃសាធារណរដ្ឋឥណ្ឌូនេស៊ី លើការវាយតម្លៃ និងការពង្រឹងគុណភាពនៃការរៀបចំថវិការបស់ក្រសួងហិរញ្ញវត្ថុនៃប្រទេសនេះ រួមទាំងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន
២. យកបទពិសោធន៍ខាងលើ មករៀបចំវិធីសាស្ត្រសម្រាប់វាយតម្លៃលើការរៀបចំផែនការយុទ្ធសាស្ត្រថវិកា និងគម្រោងថវិកា របស់អង្គភាពថវិកានៃ កសហវ.
៣. ជំរុញការងារវាយតម្លៃ និងរៀបចំអនុសាសន៍និងវិធានការនានា សម្រាប់ពង្រឹងគុណភាពនៃការរៀបចំថវិកាផ្ទៃក្នុង កសហវ. ស្របតាមបែបបទនៃថវិកាសមិទ្ធកម្មដែលជាស្នូលកំណត់ក្នុងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤, ព្រមទាំងផ្តល់បទពិសោធន៍ជាធាតុចូលដល់កម្មវិធីកែទម្រង់វិញ
៤. ប្រមូលធាតុចូលសម្រាប់ អ.គ.ហ. រៀបចំបញ្ចប់ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការអនុវត្តថវិកាព័ត៌មានសមិទ្ធកម្មក្នុងបរិការណ៍កម្ពុជា»។
ព័ត៌មានទាក់ទង