ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំ ស្តីពី"តម្លាភាពថវិកា ការផ្លាស់ប្តូរទិន្នន័យ និងភាពជាដៃគូរវាងរដ្ឋ និងឯកជន" ជាមួយសហភាពអឺរ៉ុប។ កម្មវិធីកិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិភាក្សាទៅលើគម្រោង "EU4PFM Cambodia Project"
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃពុធ ទី២៨ ខែសីហា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃពុធ ៩រោច ខែស្រាពណ៌ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែសីហា គ.ស ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តម មាស សុខសេនសាន រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការនៃ កសហវ. និងជាអគ្គលេខាធិការនៃ អ.គ.ហ. អមដោយមន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញនៃ អ.គ.ហ. បានដឹកនាំកិច្ចប្រជុំ ស្តីពី"តម្លាភាពថវិកា ការផ្លាស់ប្តូរទិន្នន័យ និងភាពជាដៃគូរវាងរដ្ឋ និងឯកជន" ជាមួយសហភាពអឺរ៉ុប។ កម្មវិធីកិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង ពិភាក្សាទៅលើគម្រោង "EU4PFM Cambodia Project" ក្នុងការផ្តល់អ្នកជំនាញបច្ចេកទេស ដើម្បីជួយលើកិច្ចការពាក់ព័ន្ធទៅនឹង ការលើកកម្ពស់តម្លាភាពថវិកា, ការផ្លាស់ប្តូរទិន្នន័យ និងភាពជាដៃគូរវាងរដ្ឋ និងឯកជន ដល់អង្គភាពពាក់ព័ន្ធនៃ កសហវ. និងក្រសួង-ស្ថាប័ន។



ព័ត៌មានទាក់ទង